Connect with us

ជីវិតកម្សាន្ដ

ដោះស្រាយ​គំនុំ​ចាស់ តារាស្រីម្នាក់ត្រូវគេព្រួតវាយរងរបួសធ្ងន់​

បានផុស

នៅ

​តារាចម្រៀង​ស្រី​វ័យក្មេង​ម្នាក់​ឈ្មោះ កង ឧស្សា បាន​រង​នូវ​អំពើហិង្សា​ត្រូវ​មនុស្ស​មួយក្រុម​មាន​ប្រុស មាន​ស្រី​បាន​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែក​ឈាម​ពេញ​ផ្ទៃមុខ​និង​ភ្នែក​ម្ខាង​។​

ប្រភពពី​មិត្តភក្តិ​សិល្បៈស្និទ្ធស្នាល​បានបញ្ជាក់​ថា ​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​នេះ​បាន​កើតឡើង​ស្ថិត នៅ​ភោជនីយដ្ឋាន​មួយកន្លែង​នា​ទឹកដី​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃទី​២៤ ខែកុម្ភៈឆ្នាំ​២០២១​ ខណៈដែល​បច្ចុប្បន្ន​ជន​កំពុង​ដេកសម្រាកព្យាបាល​ដោយ​សង្វេគ​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​បើតាម​ការ​ឲ្យ​ដឹង​ពី​សាមីខ្លួន​បាន​រៀបរាប់​ថា ​នៅ​យប់​ថ្ងៃកើតហេតុ​នាង​និង​ប្អូនស្រី​រួមទាំង​មិត្តភក្តិ​២​នាក់​ផ្សេងទៀត​បាននាំគ្នា​ចូលទៅ​ញ៉ាំ​អាហារ​នៅ​ហាង​ខាងលើ​ដែលមាន​ទីតាំង​ម្តុំ​ផ្សា​រាត្រី​ខេត្ត​កំពង់ស្ពឺ ​លុះ​ចូល​ទៅដល់​ក៏មាន​ក្រុម​ជនសង្ស័យ​ខាងលើ​មាន​គ្នា​៥ទៅ​៦​នាក់​ កំពុង​អង្គុយ​នៅ​ទីនោះ​ដែរ​។​

នាង​បន្តថា ​ចំណោម​ក្រុម​នោះ​គឺមាន​នារី​ម្នាក់​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ប្អូនស្រី​ខ្លួន ទើបក្រោយមក​ទៀត​ក៏​កើត​មានការ​ផ្លែផ្កា​ពាក្យសម្តី រហូត​ឈានដល់​ការបោក​កែវ​តែម្តង​។​

តារា​ស្រី​រូបនេះ​បន្តថា​ បន្ទាប់មកក្រុម​បង្ក​ខាងលើ​ដែលមាន​ស្រី មាន​ប្រុស​បាននាំគ្នា​មក​ព្រួត​វាយ​នាង​និង​ប្អូនស្រី​បណ្តាល​ឲ្យ​មាន​របួសធ្ងន់​បែបនេះ​។ ​ដូច្នេះ​អ្វីដែល​នាង​ចង់បាន​នោះ​គឺ​យុត្តិធម៌​ហើយ​ស្នើ​ឲ្យ​សុំ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនបង្ក​មក​ទទួលខុសត្រូវ​ចំពោះ​ហិង្សា​នេះ​។​

ចំណែក​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ ម្នាក់ទៀត​បាន​រៀបរាប់​ដែរ​ថា​ ពិតជា​ខ្លោចផ្សារ​ចិត្ត​អាណិត​ដល់​ប្អូនស្រី កង ឧស្សា ខ្លាំង​ណាស់ណា​ដែល​ត្រូវ​មនុស្ស​ប្រុស​ស្រី​មួយក្រុម​ព្រួត​គ្នា​វាយតប​នាង​យ៉ាង​ដំណំ​។​ ឥឡូវ​នាង​គ្មាន​លទ្ធភាព​ក្នុងការ​ព្យាបាល​របួស​ដែល​កំពុង​ដេក​ឈឺ​ក្រហាយ​ស្រែក​ទ្រ​ហ៊ោ​រយំ​នៅផ្ទះ សូម​បងប្អូន​ជួយ​នាង​ផង៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម