អ្នកគាំទ្រក៏ដូចជាទស្សនិកជនពិតជាមានការចាប់អារម្មណ៍ខ្លាំងនៅអំឡុងថ្ងៃដែលកំពូលតារាចម្រៀងសម្លេងផ្អែម ហើយត្រូវបានផ្តល់ងារជារាជនីតារាសម្លេងធម្មជាតិ មាស សុខសោភា ប្រកាសកុងត្រារយៈពេល១ឆ្នាំជាមួយផលិតកម្មរាមកាលពីថ្មីៗកន្លងមក។
នាថ្ងៃស្វាគមន៍តារាស្រី មាស សុខសោភា និងសម្ពោធផលិតកម្មរាមនេះដែរ ក្រៅតែចាប់អារម្មណ៍វត្តមានរបស់ មាស សុខសោភា ចូលផលិតកម្មរាមក៏មានទស្សនិកជនមួយចំនួនទៀតបានផ្តោតការចាប់អារម្មណ៍ផងដែរ ចំពោះការតុបតែងខ្លួនស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណរំលេចដោយគ្រឿងលំអអលង្ការដ៏ស្រស់ស្អាត។ ពិសេសគឺខ្សែរកពេជ្រដែលត្រូវបាន មាស សុខសោភា និងអ្នកនាង ស្រីអូន ពាក់លើរង្វង់កតែម្តង។
តាមគេកត់សម្គាល់សម្រាប់ខ្សែរករបស់តារាចម្រៀង មាស សុខសោភា និងអ្នកនាងស្រីអូនបានយកទៅពាក់នៅលើ ក ក្នុងថ្ងៃតែមួយនោះមិនត្រឹមតែមានពន្លឺរំលេចចែងចាំងចម្រុះពណ៌នោះទេ គឺថែមទាំងរចនាច្នៃម៉ូដយ៉ាងស្រស់ស្អាតដូចគ្នា ពោលគឺខ្សែកទាំង២ខ្សែនេះមានរូបសត្វនាគដូចគ្នាទៀតផង។
ប្រភពបានបង្ហើបថាគ្រឿងអលង្ការពេជ្រទាំង២ឈុតរបស់អ្នកទាំងពីរគឺសុទ្ធតែបានបញ្ជាទិញដោយផ្ទាល់និងរចនាច្នៃម៉ូដបានយ៉ាងស្រស់ស្អាត ហើយ ក៏កាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ទៀតនោះគឺការរចនាម៉ូដរូបសត្វនាគដែលមានរំលេចដោយត្បូង ពេជ្រជាច្រើនគ្រាប់។ មួយឈុតសម្រាប់លម្អរដងខ្លួនមានដូចជា,ក្រវិល ខ្សែក កងដៃ បូករួមទាំចិញ្ចៀនត្រូវបានប្រភពបង្ហើបទៀតថាតម្លៃក្នុងមួយឈុតមិនក្រោម២០ម៉ឺនដុល្លារនោះទេ ហើយបើសរុបទាំង២ឈុតអាចមានតម្លៃសរុបរហូតដល់៤០ម៉ឺនដុល្លារឯណ្ណោះ។
ដោយឡែកនៅលើផេកផ្លូវការរបស់ហាងពេជ្រដែលបានរៀបចំរចនាគ្រឿងអលង្ការឲ្យបុគ្គលល្បីទាំងពីររូបខាងលើនេះ បានបង្ហាញថា ពិតជាសក្ដិសម ណាស់ជាកំពូលតារាចម្រៀងសម្លេងផ្អែមបែបធម្មជាតិ។ ងាកមកមើលការគ្រងនូវឈុតប្រពៃណីអមជាមួយគ្រឿងអលង្ការដ៏ប្រណិតពីហាងយើងខ្ញុំសូមថ្លែងអំណរគុណបងស្រី អូន យ៉ាងជ្រាលជ្រៅដែលបានគាំទ្រ និងផ្ដល់ទំនុកចិត្តឲ្យប្អូនបានច្នៃនូវម៉ូតគ្រឿងអលង្ការក្នុងថ្ងៃពិសេស៕
អត្ថបទ ៖ ចាន់រ៉ា