Connect with us

ជីវិតកម្សាន្ដ

ត្រឹម​១​សប្តាហ៍​Tho Meet បញ្ចេញ​៣​បទ​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​

បានផុស

នៅ

លោក​Tho Meet​ដែល​ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នាថា ​ជា​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ត្រូវបាន​ប្រភព​បង្ហើប​ថា​ ​ប្រើពេល​ត្រឹមតែ​១​ស​ប្ដាហ៍​ប៉ុណ្ណោះ​លោក​បាន​បញ្ចេញស្នាដៃ​បទ​ចម្រៀង​ចំនួន​៣​បទ​ឲ្យ​តារាចម្រៀង​៣​រូប​ខណៈមាន​រសជាតិ​ប្លែក​ខុស​ពីបទ​ចម្រៀង​ស្នាដៃ​មុនៗ​។​

ជាក់ស្តែង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​លោក​Tho Meet បានចេញ​បទ​ថ្មី​ឲ្យ​តារាចម្រៀង​ស្រី​កញ្ញា ប៉ាច គឹម​មួយ ដែល​បទ​នោះ​មាន​ចំណងជើង​ថា “​គ្រាន់តែ​រើស​ប្ដី​សោះ​ម៉ែ​គិត​បែកផ្សែង​” ជា​ចង្វាក់​ប្រជា​ប្រិយ ដែល​ប្រិយមិត្ត​ជាច្រើន​សរសើរ​ថា ប្លែក​ពីរោះ ទាំង​ស្ទីល​របស់​តារាចម្រៀង និង​ការថត មើល​ទៅ​ប្លែក​អារម្មណ៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នេះដែរ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ លោក​ក៏​ទើប​ចេញ​បទ​ថ្មី​ឲ្យ​តារាចម្រៀង​លោក ចាន់ មករា និង រ៉​ន ចាន់​ឌី​ន បទ “​ឆ្នាំ​ថ្មី​កុំ​ជេរ​ប្ដី​” និង​បទ “​កត្តិក​ចាំ​ស្នេហ៍​”​។​ ដោយ​ទាំង​៣​បទ​ខាងលើ​សុទ្ធ​ជា​ចង្វាក់​ប្រជា​ប្រិ​យ​។

​លោក Tho Meet ឲ្យ​ដឹងថា ​ទាំង​៣​បទ​ខាងលើ​គឺ​លោក​ធ្វើជា​ពិសេស​សម្រាប់​ផ្ដល់ជូន​ប្រិយ​មិត្ត​សម្រាប់​រាំលេង​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃ​ណី​ជាតិ​ខាងមុខនេះ​។​

អ្នកនិពន្ធ​បាន​អះអាងថា​ លោក​បាន​ត្រៀម​បទ​ជាច្រើន​ទៀត​រួចរាល់​ហើយ​។​ លោ​កថា​ នេះ​គឺ​បទ​សម្រា​ប់​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ហើយ​តាមពិត​គឺ​ខ្ញុំ​មាន​បទ​ច្រើន​ទៀត តែ​ទើប​ចេញ​បាន​៣​បទ​នេះ តិច​ទៀត នឹង​ចេញ​បន្តបន្ទាប់​ទៀត​”​។​

ជាការ​កត់សម្គាល់​កន្ល​ង​មក​គេ​ឧស្សាហ៍​ឃើញ Th o Meet​ធ្វើ​តែ​បទ​ចម្រៀង​តែ​ប្រភេទ​មនោ​ស​ញ្ចេត នា​ប៉ុណ្ណោះ​ឲ្យ​តារាចម្រៀង​ជាច្រើន​ដូចជា​, នី រតនា ធែ​ល ថៃ ,​សុខ ស្រី​នាង និង ប៉ាច គឹម​មួយ ជាដើម ។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​លោក​បាន​ប្ដូរ​ស្ទើរ ១៨០​ដឺ​ក្រេ​ដោយ​លោក​បានរួម​បញ្ចូល​ប្រភេទ​បទ​រសជាតិ​ថ្មី​ទៀត​ជា​របៀប​បែប​ប្រជាប្រិយ ចង្វា​ក់កន្ទ្រឹ​ម​ជាដើម​៕

អត្ថបទ ៖​ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម