Connect with us

ជីវិតកម្សាន្ដ

អេនជីលីណា​ ជោលី​ លក់​ផ្ទាំង​គំនូរ​ Churchill បាន​តម្លៃ​កំណត់​ត្រា​៧លាន​ផោន​

បានផុស

នៅ

ផ្ទាំង​គំនូរ​មួយ​​​ដែលគូរ​ដោយ​​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Winston Churchill ដែល​តារា​​សម្តែង​ហូលីវូដ អាងជឺលីណា ជោលី ជា​ម្ចាស់​បាន​ដាក់​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​៧​លាន​ផោន (ប្រហែល​ជាង​៩​លាន​​ដុល្លារ​អាមេរិក​) នៅ​ទីក្រុង​ឡុងដ៍។

តម្លៃ​លក់​នេះ​គឺ​ស្ទើរ​តែ​ច្រើន​​ដល់​ទី​៤​នៃ​តម្លៃ​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​មុន​ការ​លក់ និង​បាន​យក​ឈ្នះ​កំណត់​ត្រា​តម្លៃ​មុន​សម្រាប់​គំនូរ Churchill ​ក្រោម​​១.៨​លាន​​ផោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនូរប៉ម​​ប្រាសាទ​ The Tower Of The Koutoubia Mosque ត្រូវ​បាន​គូ​រ​នៅ​ក្នុង​​ទី​ក្រុង​ Marrakesh កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​​២​ត្រូវ​បាន​ទិញ​ដោយ​ឈ្មួញ​មិន​បង្ហាញ​​​អត្តសញ្ញាណ​ម្នាក់។

អ្នក​នាំ​ពាក្យ Christie ម្នាក់​​បានហៅ​​វា​ថា​ជា​ស្នាដៃ​ដ៏​សំខាន់​បំផុត។ ក្រៅ​ពី​ការ​បង្ហាញ​ភស្តុតាង​ដ៏​លេច​ធ្លោ​របស់​តួ​ខ្លួន វា​គឺ​ជា​ទេសភាព​​តែ​​មួយ​គត់​​ដែល​គាត់​បាន​ធ្វើ​កំឡុង​ពេល​សង្គ្រាម។

Churchill ដែល​ជា​វិចិត្រករ​បាន​​មាន​ចំណាប់​អារម្មណ៍​ពី​ទី​ក្រុង​ម៉ារ៉ុក និង​បាន​គូរ​​គំនូរ​ពី​ប្រេង​អំពី​​ប៉ម The Tower Of The Koutoubia Mosque បន្ទាប់​ពី​សន្និសីទ Casablanca Conference នៅ​ឆ្នាំ​១៩៤៣។

ចុង​ក្រោយ គំនូរ​ដ៏​អស្ចារ្យ​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​តារា​សម្តែង​ អាងជឺលីណា ជោលី នៅ​ពេល​វា​ត្រូវ​បាន​គេ​ដាក់លក់​នៅ​ New Orleans  ឆ្នាំ​២០១១។

ការ​ដេញ​​គួរ​ឲ្យ​អស់​សំណើច​កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​ភាគ​ច្រើន​តាម​ទូរសព្ទ​ដែល​បាន​ដេញ​ថ្លៃ​ជា​បន្ត​បន្ទាប់​គ្នា​រហូត​ដល់​តម្លៃ​ដល់​៧​លានផោន​​ដែល​ជា​តម្លៃ​កំណត់​ត្រា៕

ប្រែ​សម្រួល៖ វីរបុត្រ

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម