ជីវិតកម្សាន្ដ
ទស្សនិកជនរំពឹងថា តារាសម្តែងប្រុសថៃទាំងនេះ នឹងក្លាយជាតារាឆ្នើម ក្នុងឆ្នាំ ២០២១
មានតារាសម្ដែងប្រុសថៃជាច្រើន កំពុងសាងកេរ្តិ៍ឈ្មោះបោះសម្លេងតាមរយៈរឿងភាគនីមួយៗរបស់ពួកគេ ក្នុងនោះ មានតារាប្រុសមួយចំនួនក៏សង្ឃឹមយ៉ាងមុតមាំថា ពួកគេអាចនឹងត្រូវបានអ្នកគាំទ្របោះឆ្នោតឱ្យក្លាយជាតារាសម្ដែងប្រុសឆ្នើម ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។
ខាងក្រោមនេះ សុទ្ធតែតារាប្រុសស្រស់សង្ហាមកពីប៉ុស្តិ៍ទូរទស្សន៍ផ្សេងគ្នា ដែលអ្នកគាំទ្ររំពឹងទុកថា នឹងក្លាយជាតារាឆ្នើមក្នុងឆ្នាំ ២០២១៖
១. Mark Prin
Mark បានបង្ហាញជំនាញសម្ដែងដ៏អស្ចារ្យរបស់គេ នៅក្នុងរឿងភាគថៃប៉ុស្តិ៍លេខ ៣ គឺរឿង «My Husband in Law»។ មានហ្វេនៗជាច្រើន រំពឹងថា Mark នឹងត្រូវបានគេបោះឆ្នោតគាំទ្រជាតារាសម្តែងឆ្នើម ក្នុងនៅឆ្នាំ ២០២១។
២. Pope Thanawat
Pope កំពុងសម្ដែងជាតួឯកនៅក្នុងរឿងភាគថ្មី រឿង «Roy Leh Marnya» ជាមួយតួស្រីនាង Bella Ranee។ Pope គឺជាតារាសម្តែងម្នាក់ទៀតនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ដែលរំពឹងថានឹងមានឈ្មោះក្នុងបញ្ជីតារាឆ្នើមនៅឆ្នាំក្រោយ។
៣. Kem Hussawee
នៅឆ្នាំនេះ Kem ទទួលបានសមិទ្ធិផលដ៏អស្ចារ្យជាមួយ ពេលសម្ដែងរឿង «So Wayree» នៅក្នុង ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ ហើយក៏ជាតារាប្រុសដែលត្រូវបានទស្សនិកជនរំពឹងថា នឹងមានវត្តមានក្នុងបញ្ជីតារាប្រុសឆ្នើមក្នុងឆ្នាំ ២០២១ ដែរ។
៤. Mik Thongraya
Mik Thongraya គឺជាតារាសម្តែងម្នាក់ទៀត នៅក្នុងប៉ុស្តិ៍លេខ ៧ ថៃ ដែលរំពឹងថានឹងមានឈ្មោះក្នុងតារាង តារាប្រុសឆ្នើមឆ្នាំក្រោយ។
៥. Film Thanapat
Film បានបង្ហាញពីជំនាញសម្ដែងរបស់គាត់នៅក្នុងរឿងភាគថ្មីរបស់ ONE31 ចំនួន ២ រឿងគឺ «Chan Chue Bussaba» និង « Ruk Laek Pop»។ តារាប្រុសសង្ហារូបនេះ រំពឹងថានឹងមានឈ្មោះនៅក្នុងបញ្ជីតារាសម្តែងឆ្នើមនៅឆ្នាំក្រោយ។
៦. Tor Thanapob
ពេលនេះ Tor Thanapob កំពុងសម្ដែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ONE31 ដែលមានចំណងជើងថា «Kor Kerd Mai Klai Klai Ter» ហើយក៏រំពឹងថានឹងមានឈ្មោះនៅក្នុងបញ្ជីតារាឆ្នើមនៅឆ្នាំក្រោយនេះដែរ៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង