តារា​សម្តែង អ៊ុន សិទ្ធា ជួប​ទុក្ខ​ផ្ទួនៗ​គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារា​សម្តែង អ៊ុន សិទ្ធា ជួប​ទុក្ខ​ផ្ទួនៗ​គ្នា

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​ប្រុស ​លោក អ៊ុន សិទ្ធា បាន​ជួប​ទុក្ខ​ផ្ទួនៗ​គ្នា​បន្ទាប់ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ទទួល​មរណភាព​មិនទាន់​បាន​ប៉ុន្មាន​ផង ​ពេលនេះ​បងប្រុស​ជាទី​ស្រលាញ់​ម្នាក់ទៀត​បាន​ស្លាប់​ចោល​ផង​ដែរ​។

លោក អ៊ុន សិទ្ធា បាន​បញ្ជាក់​ថា ​បងប្រុស​បង្កើត​របស់លោក​បាន​ស្លាប់​នៅ​រសៀល​ថ្ងៃទី​០៤​ ខែមីនា​ឆ្នាំ​២០២១​នេះ​ ដោយសារ​ជំងឺមហារីក​ធ្ងន់ធ្ងរ​ ដែល​ពុំ​អាច​ព្យាបាល​បាន​ឡើយ​។​ លោ​កថា ​បងប្រុស​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ខែ​មក​ហើយ​ ទើប​មិនអាច​ទ្រាំទ្រ​ជំងឺ​បាន​ក៏​ស្លាប់​តែម្តង​។

​លោក​រៀប​រាប់ទាំង​ក្តុកក្តួល​ដែរ​ថា​បង​ផុត​ទុក្ខ​ហើ​យ បង​លែង​លំបាក​ហើយ បង​លែង​ឈឺ​ចុកចាប់​អី​ទៀត​ហើយ ហើយ​បង​ក៏បាន​ទៅ​ជួប​ម៉ែ​នៅ​ឯ​ឋានសួគ៌​ហើយ​។ ​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​សម្តែង​ការ​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​លោក​និង​ក្រុមគ្រួសារ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services