គូស្នេហ៍ Gold! ក្រោយរៀបការបាន ៥ឆ្នាំ Rain និយាយថា មិនដែលឈ្លោះជាមួយភរិយាសូម្បីម្ដង
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

គូស្នេហ៍ Gold! ក្រោយរៀបការបាន ៥ឆ្នាំ Rain និយាយថា មិនដែលឈ្លោះជាមួយភរិយាសូម្បីម្ដង

Published

on

កាលពីប៉ុន្មានថ្ងៃមុន កំពូលតារាចម្រៀង និងសម្ដែងប្រុសកូរ៉េ លោក Bi Rain បានចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុង​កម្មវិធី​រប​ស់​ទូរទស្សន៍មួយ ក្នុងវគ្គនោះពិធីករបានសាកសួរអំពីជីវិតគូក្រោយរៀបការរបស់លោក និងអ្នកនាង Kim Taehee ដែលជា​ភរិ​យា ​បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគ្នាក្លាយជាប្តីប្រពន្ធរយៈពេលឆ្នាំ ៥ឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនោះពិធីករម្នាក់នៅក្នុងកម្មវិធីបាននិយាយសួរទៅកាន់ Rain ថា តើលោកនឹងភរិយាធ្លាប់បានឈ្លោះប្រកែកគ្នាឬអត់ ក្រោ​យ​ពេលរៀបការរួចហើយ? ចម្លើយរបស់ Rain បានឆ្លើយនឹងនិយាយដែលគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោ​យ​សារតែ​លោ​ក ​បាននិយាយថា «ពួកយើង មិនដែលបានឈ្លោះគ្នាទេចាប់តាំងពីយើងរៀបការហើយ គ្មានសូម្បីតែមួយដង»។ ចម្លើយ​របស់​គាត់​បាន​ធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះវាជារឿងធម្មតាទេដែលគូស្វាមីភរិយាមានការឈ្លោះប្រកែកគ្នានោះ។

គួររម្លឹកផងដែរថា Rain និង Kim Taehee បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំ ២០១៣។ ក្រោយទាក់ទងគ្នាបាន ៤ឆ្នាំ អ្ន​ក​ទាំងពីរបានសម្រេចចិត្តចាប់ដៃគ្នាចូលរោងការ បច្ចុប្បន្នទទួលបានកូនប្រុសស្រីទាំង ២ ជាចំណងនៃសាក្សីស្នេហា៕ 

អត្ថបទផ្ដល់ដោយ៖ Porman

អត្ថបទ៖ទស្សនិក​ជនអាច​មិនទាន់ដឹង! ​តាមពិត ​ផលិតករជើង​ចាស់រូបនេះ ​ជាអ្នកដឹក​នាំសម្ដែង ​រឿង ​«Prom ​Likit»​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services