Connect with us

ជីវិតកម្សាន្ដ

អាការៈ​មុន​ពេល លោក ណុប បាយ៉ារិទ្ធ ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ-១៩

បានផុស

នៅ

មុន​ពេល​លោក ណុប បាយ៉ារិទ្ធ ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ-១៩ លោក​ក៏​បាន​បង្ហោះ​សារ​រៀប​រាប់​ពី​អាការៈរបស់ខ្លួន តើ​មានអាការៈយ៉ាង​ដូច​ម្ដេច​ខ្លះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បង្ហោះ​របស់​តារាចម្រៀង​ប្រចាំ​ផលិត​កម្មហង្សមាន​ផ្ទាល់ គឺ​លោក ណុប បាយ៉ារិទ្ធ បាន​ឲ្យដឹង​ថា ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន ជនរួមជាតិ​ពិសេស​fans​ទាំងអស់​របស់ខ្ញុំ ដំបូង​ខ្ញុំ​គិតថា​ នៅ​ស្ងៀម​សិន អត់​ចង់​ផុស​អី​ទេ​ដរាប​លទ្ធផល​ជាក់ស្តែង​មិនទាន់​ចេញ តែ​ឃើញ​ព័ត៌មាន​ចុះ​ច្រើនពេក ក្នុង​នោះ​ខ្ញុំបាទ​សូម​អរគុណ​ជា​ខ្លាំង​ សម្រាប់​ការ​ព្រួយបារម្ភ​របស់​ពុ​ក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ ចំពោះ​ស្ថានភាព​របស់ខ្ញុំ​នៅ​ក្នុង​ពេលនេះ ហើយ​ក៏​ជាការ​ពិត​ដែរ​ខ្ញុំបាទ​ពិតជា​បាន​យក​សំណាក​ទៅ​ធ្វើ​កោសល្យវិច័យ​ស្វែងរក​មេរោគ​កូ​វីដ​១៩​ មែន​កាលពី​យប់​មិ​ញ​នេះ ដោយសារ​នៅ​ថ្ងៃ​ទី​១​កម្មវិធី​មួយ ​ដែល​ធ្វើការ​ឡាយ​ផ្ទាល់​មាន​អ្នកនាង​និមល​គាត់​ធ្វើជា​ពិធីករ តែ​ខ្ញុំ​អត់​បាន​នៅ​ជិត​កៀកកិត​ជាមួយ​គាត់​ទេ ដោយសារ​ខ្ញុំ​ជា​អ្នក​កាន់​កាមេរ៉ា​ថត។

លោក​ក៏​បាន​ឲ្យ​ដឹង​បន្ដ​ថា ប៉ុន្តែ​បើទោះជា​យ៉ាងណា​ ខ្ញុំ​ក៏​មាន​អាការៈ​ផ្តាសាយ​ ឈឺ​ក​ខ្លះ និង ល្ហិតល្ហៃ​នៅ​រយៈពេល​២ ៣​ថ្ងៃ​ដំបូង តែ​កម្ដៅ​មិន​ឡើង​ឡើងលើស​ពី​៣៦​កន្លះ​ទេ សូម្បី​ពេលនេះ​ម៉ោង​នេះ។ ហើយ​នៅ​យប់​មិ​ញ​នេះ​ដែរ ​មន្ត្រី​ការងារ​ខាង​ក្រសួង​បាន​ចុះ​មក​យក​សំណាក​របស់ខ្ញុំ​និង​មនុស្ស​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ រួចរាល់ បច្ចុប្បន្ន​ខ្ញុំ​ស្នាក់​នៅ​ក្នុង​ហាង​របស់ខ្ញុំ​ ដោយ​មិន​ចេញ​ទៅ​ណា​ទាំងអស់​រហូត​ដឹង​ពី​លទ្ធផល។ ២​ថ្ងៃនេះ ​ខ្ញុំ​ព្យាយាម​ឆ្ពុង​មួយថ្ងៃ​២​ដង ញាំ​ទឹក​ក្តៅ និង វីតាមីន​C បច្ចុប្បន្ន​ខ្ញុំ​បាត់​ឈឺ​ក តែ​នៅ​តឹង​ច្រមុះ បាត់​ល្ហិតល្ហៃ រីឯ​កម្ដៅ​នៅតែ​៣៦.៤ មិន​លើស​ដល់​៣៧ ៣៨​ទេ។ ហ៊ឹម​……​សំណាង​ណាស់​ដែល​តាំងពី​ចូលឆ្នាំ​ចិន​ គឺ​អត់​បាន​ទៅ​ជួបជុំ​គ្រួសារ​សោះ ព្រោះ​រវល់​ការងារ​ពេក ទើបតែ​យប់​មិញ​បាន​គាត់​ដឹង​រឿង​ពេល​ព័ត៌មាន​ចុះ បាន​ត្រឹម​ខ​ល​សួរសុខទុក្ខ។

​តារាច​ម្រៀង​ចាស់​វស្សា​រូប​នេះ​ក៏​បាន​បន្ថែម​ថា ទោះជា​លទ្ធផល​បែប​ណា ខ្ញុំ​តាំងស្មារតី​ថា​និង​រឹងមាំ ប្រយុទ្ធ​ប្រឆាំង តស៊ូ​ជាមួយ​ជំងឺ​មួយ​នេះ​ឲ្យ​ដល់​ទីបំផុត ​សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ កូ​វីដ​វា​ពិតជា​នៅ​កៀក​កិត​ក្បែរ​ខ្លួន​យើង​គ្រប់ទិសទី ដែល​យើង​មើល​និង​ភ្នែក​មិន​ឃើញ ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់ ចុងក្រោយ​នៅតែ​ជៀស​មិន​ផុត តែ​ខ្ញុំ​មិន​បន្ទោ​ស​នរណា​ម្នាក់​ទេ ត្បិត​យើង​គ្រប់គ្នា​សុទ្ធតែ​ប្រុងប្រយ័ត្ន​អស់​លទ្ធភាព ក៏​គ្មាន​នរ​ណា​ចង់​ឈឺ គ្មាន​ន​រណា​ចង់​ឲ្យ​ឆ្លង​ទៅ​គេ គ្មាន​ន​រណា​ដឹង​មុន​ថា​ខ្លួនឯង​ក្លាយ​ជា​អ្នកជំងឺ​កូ​វីដ បើ​គ្រប់យ៉ាង​កើត​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​។ សូម​បួងសួង​វត្ថុ​សក្ដិសិទ្ធិ​ជួយ​បីបាច់​ថែរក្សា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ឲ្យ​សុខ​សប្បាយ​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ។ ដាច់ខាត​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ចូរ​ចងចាំ​ថា កូ​វីដ​មើល​យើង​ឃើញ តែ​យើង​មើល​វា​មិន​ឃើញ​នោះ​ទេ។ ម៉ោង​នេះ​ពេលនេះ​អាការៈ​ខ្ញុំ​ធម្មតា ឃុំខ្លួន​ក្នុង​ហាង​រង់ចាំ​លទ្ធផល បើ​ទោះជា​បែប​ណា​ក៏​ត្រូវ​ក្លាហាន​ទទួល និង​ចូលខ្លួន​ទៅ​ព្យាបាល​ជាដាច់ខាត សូម​អរគុណ​ពុក​ម៉ែ​បងប្អូន ថ្នាក់​ដឹង​នាំ​ក្រុមហ៊ុន​ហង្ស​មាស ដែល​លោក​បាន​ខ​ល​មក​សួរសុខទុក្ខ​ក្មួយ​រហូត ពិសេស​ក្រុម​គ្រួសារ​របស់ខ្ញុំ និង អ្នកគាំទ្រ​ទាំងអស់​របស់ខ្ញុំ​។

គួរ​រំលឹក​ថា ក្រោយ​ពី​អ្នក​ដឹក​នាំ​ថតស្ពត​ពាណិជ្ជកម្មឈ្មោះ ទីតូ តេស្ដ​វិជ្ជមាន​កូវីដ-១៩រួម​មក មាន​តារាជា​ច្រើ​ននៅ​ផលិតកម្ម​ហង្ស​មាសជាប់​ពាក់ព័ន្ធ។ ចំណែក​អ្នកនាង ឱក សុគន្ធកញ្ញា សុគន្ធ និសា កំពុង​តាម​ដាន​សុខ​ភាព​ជា​បន្ដ ហើយ​អ្នក​នាង កែវ ច័ន្ទនិមល រួម​ជាមួយ​ក្រុម​គ្រួសារ​កំពុង​សម្រាក​ព្យាបាល ក្រោយ​ធ្វើ​តេស្ដ​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​កាល​ពី​យប់​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២១៕

អត្ថបទ៖ ផានិត

សូមចុចអាន៖ ច្បាស់ការហើយ លោក ណុប បាយ៉ារិទ្ធ ឆ្លងជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម