ត្រឹមម៉ោងនេះ ផលិតកម្មហង្សមាសមានបុគ្គលិកសំខាន់ៗ ៧ រូប ឆ្លងកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

២ថ្ងៃ ផលិតកម្មហង្សមាសមានបុគ្គលិកសំខាន់ៗ ៧ រូប ឆ្លងកូវីដ

បានផុស

នៅ

ក្រោយអ្នក​នាង  កែវ ច័ន្ទនិមល រកឃើញឆ្លងកូវីដ-១៩ កាលពីយប់ថ្ងៃទី ៨ មីនា តារាចម្រៀងនិងបុគ្កលិកដទៃទៀតប្រចាំផលិតកម្មហង្សមាសដែលមានការសង្ស័យ​ធ្លាប់​បា​ន​​​ប៉ះ​​ពាល់ផ្ទាល់ឬប្រយោលជាមួយពិធីការិនីរូបនេះ បានតេស្តវិជ្ជមានកូវីដ១៩ បន្តបន្ទាប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាង កែវ ច័ន្ទនិមល

ដោយគិតមកដល់ថ្ងៃនេះ រយៈពេល ២ថ្ងៃមកហើយដែលបុគ្គលិកសំខាន់ៗនៅក្នុងផលិតកម្ម រកឃើញ​ថាបានឆ្លងវីរុស​កូវី​ដ-១៩។ ក្នុងនោះរួមមាន ពិធីការិនី កែវ ច័ន្ទនិមលនិងគ្រួសារ តារាចម្រៀងលោក ណុប ប៉ាយ៉ារិទ្ធ តារាចម្រៀងអ្នកនាង សុគន្ធ នីសា តារាចម្រៀង កញ្ញា វី ឌីណែត អ្នកដឹកនាំលោក ទីតូ។

លោក ណុប បាយ៉ារិទ្ធ

បន្ថែមពីលើសិល្បករទាំង៥រូប មានបុគ្គលពីររូបទៀតគឺ ស្រី​ខួច និងគ្រូភ្លេងលោក សាន់ សុវណ្ណឌីន។ នេះបើប្រភពពីបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង ចំរើន សុភ័ក្រ ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុន។

អ្នកនាង សុគន្ធ នីសា

ដោយឡែកតារាប្រុសស្រីផ្សេងៗរួមមាន លោក ឆន សុវណ្ណរាជ តេស្តអវិជ្ជមាន រីឯអ្នកនាង ឱក សុគន្ធកញ្ញា កំបុងតាមដានសុខភាព។ ក្រៅពីនោះ បុគ្គលិករាប់រយនាក់ទៀតដែលមានការពាក់ព័ន្ធកំពុងរង់ចាំលទ្ធផលតេស្ត និងធ្វើចត្តាឡីស័ក៕

កញ្ញា វី ឌីណែត
លោក ទីតូ

អត្ថបទ៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អាជ្ញាធរខណ្ឌដូនពេញ ចុះផ្អាកការដ្ឋានសំណង់មួយកន្លែង បន្ទាប់ពីមានករណីឆក់ខ្សែភ្លើងស្លាប់

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរ​សង្កាត់​ដងទង់ ចែក​ម៉ាស​ជូន​ពលរដ្ឋ​ជិត​៨០០​នាក់ ខណៈ​ពលរដ្ឋ​មួយចំនួន​ខ្វះ​ការប្រុងប្រយ័ត្ន​ពីជំងឺកូ​វីដ​

ព័ត៌មានជាតិ១៥ នាទី មុន

ត្រឹមខែមេសាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំងសម្រេចបាន១៥៧លានដុល្លារ

កូវីដ-១៩១៨ នាទី មុន

យកសំណាកអ្នកពាក់ព័ន្ធសពលោកតាអាយុ ៨៥ ឆ្នាំ ១៧នាក់ មានទាំងតាអាចារ្យ និងដូនជី

ព័ត៌មានជាតិ២០ នាទី មុន

​មុខវិជ្ជា ៣ ប្រភេទ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ជាប់​ថ្នាក់​កម្រិត​​ពិភពលោក ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services