Connect with us

ជីវិតកម្សាន្ដ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ Miss Planet International 2024 នៅខែវិច្ឆិកា ខាងមុខនេះ

បានផុស

នៅ

បច្ចុប្បន្ន វិស័យបវរកញ្ញាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង តាមបណ្តាប្រទេសនានាលើសកលលោក រួមទាំងកម្ពុជាផង។ ក្នុងនោះ ក៏មានកម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាពជាច្រើន ដែលផ្តួចផ្តើមឡើងពីក្រុមហ៊ុនដែលមានមូលដ្ឋាននៃប្រទេសផ្សេងគ្នា ហើយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាងក្នុងចំណោមកម្មវិធីល្បីៗទាំងអស់នោះ ក៏មានកម្មវិធីល្បីឈ្មោះមួយ Miss Planet International (MPI) ជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ បង្កើតឡើងអំឡុងឆ្នាំ២០១៩ មានមូលដ្ឋានក្នុងប្រទេសកម្ពុជា បង្កើតឡើងដោយ លោកស្រី HALLEY AMIN ​ប្រធាននៃកម្មវិធី MPI (ជនជាតិ​ខ្មែរ) និងមានលោក PEDRO FRANCISCO ជានាយកប្រតិបត្តិ។

បើតាមការប្រកាសរបស់ស្ថាប័នអន្តរជាតិ MPI បញ្ជាក់ថា នៅខែវិច្ឆិកា ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីជាថ្មីម្តងទៀត ដោយមានបេក្ខេភាពបវរកញ្ញាតំណាងប្រទេសចូលរួមប្រកួតជាង ៧០ប្រទេស ចូលរួមប្រកួតប្រជែង ខណៈកម្ពុជា ធ្លាប់ជាផ្ទះនៃកម្មវិធីនេះ ៣លើកមកហើយក្នុងឆ្នាំ២០១៩; ២០២២ និង ២០២៣ ។

គួរជម្រាបដែរថា កម្មវិធី Miss Planet International ធ្វើឡើងក្នុងគោលបំណងចង់បង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍ប្រកបដោយចេរីភាពរបស់អង្គការសហប្រជាជាតិ ក្នុងទិសដៅដើម្បីសង្គ្រោះភពផែនដី ព្រមទាំងមនុស្សជាតិ តាមរយៈសក្តានុពលនៃបវរកញ្ញាទាំងនេះ ក្នុងការជុំវិញពិភពលោកឱ្យមានការផ្លាស់ប្តូរ មានក្តីសេចក្តីស្រឡាញ់ និងការគោរពចំពោះបរិស្ថាន ក៏ដូចជាភពផែនដី។

ជាមួយនឹងកម្មវិធីនេះដែរ ពលរដ្ឋកម្ពុជាជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីនេះ ក៏ជាការបើកបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាមួយផងដែរ ទៅកាន់ឆាកអន្តរជាតិ ឱ្យបានស្គាល់កាន់តែទូលំទូលាយ ពិសេសគឺវប្បធម៌-អរិយធម៌ដ៏ផូរផង់របស់កម្ពុជា។

បើតាមផេកផ្លូវការ Miss planet international ក៏បានប្រកាសពីការលក់សំបុត្រនារាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធី នាពេលឆាប់ៗនេះផងដែរ សម្រាប់អ្នកចាប់អារម្មណ៍ចង់ទិញសំបុត្រ អាចទំនាក់ទំនងតាមរយៈ telegram 095 998 886 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម