Connect with us

ជីវិតកម្សាន្ដ

ហ្សូណូ បង្ហោះសារពីដំណឹងធ្វើតេស្តរកកូវីដ កាលពី៣ថ្ងៃមុន

បានផុស

នៅ

​លោក ហ្សូណូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននារសៀលនេះថា លោកបានធ្វេីតេស្តរកមេរោគកូវីដ- ១៩ រយ:ពេល៣ថ្ងៃមកហើយ តែពុំទាន់មានខាងគ្រូពេទ្យទូសព្ទមកប្រាប់លទ្ធផលនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុស​ ហ្សូណូ បានបញ្ជាក់ពីការធ្វេីតេស្តថាមិនទាន់បានដំណឹងអ្វី ​រីឯអាការជំងឺនិងសុខភាពគឺមាំទាំធម្មតាទេ។ លោកបញ្ជាក់បន្ថែមថា ខ្លួនបានចាក់វ៉ាក់សាំងរួចរាល់ហេីយដែរ តាំងតែពីថ្ងៃទី៣ ខែមីនាមកម្ល៉េះ។

ភ្ជាប់ជាមួយការទន្ទឹងរង់ចាំលទ្ធផលធ្វើតេស្ត លោក ហ្សូណូ សង្ឃឹមថាលោកនឹងមិនឆ្លងកូវីដនោះទេ​ ហើយលោកបានអរគុណដល់ហ្វេនៗដែលបានបារម្ភ សួរសុខទុក្ខលោក​រហូតមក។

តារាចម្រៀងរូបនេះ ក៏អំពាវនាវដល់មហាជន សូមប្រុងប្រយ័ត្នទាំងអស់គ្នា​ បេីអាចគួរតែផ្អាកមានការជួបជុំជាលក្ខណ:ទ្រង់ទ្រាយធំ​ នៅផ្ទះបានគួរតែនៅ ព្រោះខាងពេទ្យនិងខាងក្រុមជំនាញដែលពាក់ព័ន្ធប្រហែលជាហត់នឿយខ្លាំងហើយ។ បេីស្រលាញ់ខ្លួន​ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលគួរតែស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ទេីបអ្វីៗនឹងប្រសេីរឡើង៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឱក សុគន្ធកញ្ញា និង ក្រុម​គ្រួសារ បន្ត​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​នៅ​ផ្ទះ ​រង់ចាំ​តេស្ត​កូវីដ-១៩ លើក​ទី ២​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម