Connect with us

ជីវិតកម្សាន្ដ

វី ឌីណែត ប្រកាសលទ្ធផលធ្វើតេស្តរកកូវីដរបស់លោក ហួរ ឡាវី

បានផុស

នៅ

តារាចម្រៀង វី ឌីណែត បានប្រកាសលទ្ធផលធ្វើតេស្តលោក ហួរ ឡាវី នាយប់នេះថា ឪពុករបស់កញ្ញាពុំមានឆ្លងវីរុសកូវីដ-១៩នោះទេ សម្រាប់ការតេស្តលើកទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ កញ្ញា វី ឌីណែត បានបង្ហោះសារលើបណ្ដាញសង្គមខ្លួនដែលមានខ្លឹមសារដើមថា “នៅពេលនេះលទ្ធផលសំណាករបស់លោកប៉ាគឺអវិជ្ជមាន​ រួមទាំងសមាជិកគ្រួសាររបស់នាងខ្ញុំផ្សេងទៀតក៏អវិជ្ជមានដែរ​។ តែទោះជាយ៉ាងណាក៏ក្រុមគ្រួសារនាងខ្ញុំនៅតែបន្តធ្វេី​ចត្តាឡីស័ក​ ដេីម្បីរង់ចាំការធ្វេីសំណាកជាលេីកទីពីរផងដែរ។ សូមទេវតាតាមថែរក្សាក្រុមគ្រួសារខ្ញុំផង!”។

គួររំឭកថា កាលពីម្សិលមិញ លោក ហួរ ឡាវី ជាប់សង្ស័យទាក់ទិនករណីឆ្លងកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានចុះយកសំណាកដល់ផ្ទះ។ ការចុះយកសំណាករបស់តារាសំឡេងស្អករូបនេះ ត្រូវបានធ្វើបន្ទាប់ពីសង្ស័យថា បានឆ្លងវីរុសកូវីដពីកូនស្រី។ ដោយឡែក ភរិយារបស់លោកបានតេស្តវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី១១ មីនា និងត្រូវបាន​ឡាន​ពេទ្យ​មក​យក​ពី​ផ្ទះទៅសម្រាកព្យាបាល៕

អត្ថបទ៖ សន្យា

ចុចអាន៖ លោកគ្រូ ហួរ ឡា​វី អំពាវនាវ​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​លោក​និង​គ្រួសារ​ពិនិត្យ​សំណាក​ហើយ​រួមគ្នា​ធ្វើ​ចត្តា​ឡី​ស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម១២ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម