Connect with us

ជីវិតកម្សាន្ដ

កែវ ច័ន្ទ​និ​មល ៖ ​រឿង​មួយ​ចំនួន​បើ​មិន​ធ្លាប់​ឆ្លង​កាត់​ផ្ទាល់​ គ្មាន​ថ្ងៃ​យល់​នោះ​ឡើយ​

បានផុស

នៅ

​ពិធី​ការិនី​សម្តី​ចាក់ទឹកមិនលេច​អ្នក​នា​ង កែវ ច័ន្ទ​និមល ខណៈ​ដែល​ពេលនេះ​នាង​ និង ​គ្រួសារ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅ​មន្ទី​រពេទ្យ​ នាង​បាន​បង្ហាញ​អារម្មណ៍​ពិត​នៃ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ការ​ថ្លែង​សារ​អរគុណ​ក្រុម​គ្រូ​ពេទ្យ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង កែវ ច័ន្ទ​និមល បាន​លើកឡើង​ថា ​រឿង​មួយ​ចំនួន​បើ​យើង​មិន​ធ្លាប់​ឆ្លងកាត់​ផ្ទាល់​ យើង​គ្មាន​ថ្ងៃ​យល់​នោះឡើយ អ្នកណា​មិន​ខ្លាច​បែក​ពី​គ្រួសារ​?​ អ្នកណា​មិន​ខ្លាច​ឈឺ​?​ អ្នកណា​មិន​ខ្លាច​ស្លាប់​?​។ ​មិន​ត្រឹមតែ​មិន​គេចវេះ​ហើយ​ថែមទាំង​ស្ម័គ្រ​ចិត្ត​ជួយ​ដោយ​មិន​ខ្លាច​នឿយហត់​មិន​ខ្លាច​លំបាក​ទៀត​ ពីមុន​ខ្ញុំ​ក៏​មិនដែល​គិតថា ​នឹង​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ដែរ។​

​ពិធី​ការិនី​រូបនេះ​បន្តទៀតថា​ តែ​ពេលនេះ​ខ្ញុំ​ក៏​ក្លាយ ជា​បន្ទុក​១​ក្នុង​ចំនោម​បន្ទុក​ជាច្រើន​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​រ៉ាប់រង​ខ្ញុំ​។​ សូម​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ (TYDA)​ទាំងអស់​សម្រាប់​ការ​លះបង់​ដ៏​ធំធេង​មួយ​នេះ​។ ​អរគុណ​គ្រប់យ៉ាង​រហូតមកដល់​ពេលនេះ​ សម្តេច​ទាំងពីរ ទាំង​ថ្នាក់ ដឹកនាំ​ទាំង​ក្រុមការងារ ទាំង​ក្រុមគ្រូពេទ្យ​ពិតជា​ហត់នឿយ​ប៉ុន្តែ​លោក​នៅតែ​មិន​បោះបង់​យើង​ខ្ញុំ។​

​សូមជ្រាប​ដែរ​ថា​អ្នកនាង កែវ ច័ន្ទ​និមល និង​គ្រួសារ​ក្រោយ​ទទួលបាន​ការព្យាបាល​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ច្រើន​ថ្ងៃ​មក​នោះ​ គឺ​ស្ថានភាព​ជំងឺ​របស់​នាង​កាន់​តែមាន​ភាពប្រសើរ​ច្រើន​ ខណៈ​ពេលនេះ​នាង​និង​ក្រុម​គ្រួសារ​កំពុង​បន្ត​ការ​ព្យាបាល​ហើយ​តាមដាន​ជំងឺ​ផង​នោះ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​អតីតគូស្នេហ៍ ដេននី ក្វាន់ ,លោក ចាន់ មករា ឆ្លងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១០ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម