ជីវិតកម្សាន្ដ
អបអរសាទរ! កូនស្រី កែវ ច័ន្ទនិមល បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ក្រោយទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យពេលនេះកូនស្រីរបស់ពិធីការិនីអ្នកនាង កែវ ច័ន្ទនិមល បានជាសះស្បើយពីជំងឺកូវីដ-១ ៩ហើយ នេះបើតាមការបញ្ជាក់ពីអ្នកនាង កែវ ច័ន្ទនិមល ។
អ្នកនាង កែវ ច័ន្ទនិមល បានរៀបរាប់សារថា ថ្ងៃដែលខ្ញ៉ំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ គឺជាថ្ងៃដែលខ្ញ៉ំបានដឹងកាន់តែច្បាស់ពីការនឿយហត់និងការប្រឹងប្រែងរបស់សម្តេចទាំងពីរ គឺលោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ។ ដោយឡែកក្នុងអំឡុងពេលព្យាបាលនេះ បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ចខ្លាចខ្វះនេះ ខ្វះនោះញ៉ាំឆ្ងាញ់អត់?ញ៉ាំគ្រប់អត់?។
គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើបងស្រីទៅទិញផ្លែឈើរើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀតសួរថាឲ្យប្អូនៗគួរប្រើពាក្យអរគុណបែបណាឲ្យស្មើរទំហំទឹកចិត្តមួយនេះ ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)។
ពិធីការិនីរូបនេះ បានបន្ថែមថាជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញ៉ំដែលមានអាយុជិត១០ឆ្នាំ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ សូមគោរពអរគុណម្តងទៀត សម្តេចពុកសម្តេចម៉ែ ដែលមិនចោលកូនៗក្នុងគ្រាដ៏លំបាកនេះ អរគុណបងប្រុសបងស្រី សម្រាប់ការហត់នឿយ១នេះ អរគុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ(TYDA)សម្រាប់ការលះបង់ដ៏ធំធេង១នេះ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ព្រះនាងតូច ជេណា យាងចេញបដិសេធថា មិនពាក់ព័ន្ធនឹងលោក កក្តដា សោភ័ណ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង