Connect with us

ជីវិតកម្សាន្ដ

អាណា​រ៉ូ​ស ចេញមុខ​បញ្ជាក់​ភ្លាម ក្រោយ​ដៃគូ​ស្និទ្ធស្នាល កក្កដា សុ​ភ័​ណ្ឌ ឆ្លង​កូ​វីដ

បានផុស

នៅ

​ស្រប​ពេលដែល​អតីត​សង្ឃ​អន្ទិត កក្កដា សុ​ភ័​ណ្ឌ​ ឆ្លង​ជំងឺ​កូ​វីដ​-១៩​ បង្ក​ការភ្ញាក់ផ្អើល​មហាជន​និង​ពិសេស​អ្នក​ដែល​ចូលរួម​ពិធីមង្គលការ​មួយ​កាលពី​ថ្ងៃទី​១២ ខែមីនា ស្ថិតនៅ​ភូមិ​ត្រាំ​ង​លាវ ឃុំ​រវាង ស្រុក​សំរោង​នោះ​ តារា​សម្តែង​ដែល​ធ្លាប់ជា​ដៃគូ​ស្និទ្ធស្នាល​កញ្ញា អាណា​រ៉ូ​ស បាន​ចេញមុខ​បញ្ជាក់​ពី​ស្ថានភាព​ទំនាក់ទំនង​រវាង​នាង​និង​បុគ្គល​ម្នាក់​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈខ្លឹមសារ​របស់​តារា​សិច​ស៊ី​អាណា​រ៉ូ​ស បាន​បញ្ជាក់​ខ្លី​ ដើម្បី​ស្រាយ​មន្ទិល​មហាជន​ដូច្នេះ​ថា​ ខ្ញុំ​អត់​ដែល​បាន​ជួប​ស្រី​ដា រយៈ​ពេល​១​ខែ​ពេញ​ហើយ ដោយសារតែ​ប្រដៅ​មិន​ស្តាប់​ហើយ​ឈប់​ឆាត​សួរ​រឿង​បុគ្គល​ម្នាក់​នឹង​ទៀត​។​ សូម​អរគុណ​សូម​ជម្រាបលា​ តែ​យ៉ាងណា​ក៏​នៅតែ​អាណិត​ជូនពរ​សំណាងល្អ​ហើយ​ឆាប់​ជា​។​

​អន្ទិត កក្កដា សុ​ភ័​ណ្ឌ កាលពី​ថ្ងៃទី​១៤ ​ខែ​មីនា​ ឆ្នាំ​២០២១ ​បាន​ទទួល​លទ្ធផល​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ បន្ទាប់ពី​បាន​ទៅ​ចូលរួម​ពី​ធី​មង្គល​កាលពី​ថ្ងៃទី​១២ ខែ​មីនា ខណៈ​ដែល​ការចូល រួម​នោះ​អ​ន្ទិត កក្កដា សុភ័​ណ្ឌ ក៏បាន​បង្ហាញ​ភាពស្និទ្ធស្នាល​កៀក​កិត​ជាមួយ​កូនក្រមុំ កូនកំលោះ​និង​អ្នក​ចូលរួម​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ជាមួយគ្នា​នៃ​ការដឹង​លទ្ធផល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​អ​ន្ទិត កក្កដា សោ​ភ័​ណ្ឌ ក៏បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​យប់​ថ្ងៃទី​១៤​ ខែមីនា ​ឆ្នាំ​២០២១ថា​ ខ្ញុំ កក្កដា សោ​ភ័ណ្ឌ បាន​ទទួល​លទ្ធផល​ពី​គ្រូ​ពេទ្យ​ថា ​ខ្ញុំ​ Positive​ មាន​ផ្ទុកមេរោគ កូវីដ-១៩ នេះ​ពិតមែន​។ ​អ្វី​ដែល​ស្មាន​មិន​ដល់​បានកើត​ឡើង​ហើយ​។​

​ឥឡូវនេះ​ ខ្ញុំ​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​នឹង​ពង្រឹង​ស្មារតី​ឲ្យ​បាន​ល្អ​រង់ចាំ​ការ​ព្យាបាល​។​ សូម ទោស​អ្នក​រាល់គ្នា​ផង​ បើ​ខ្ញុំ​មិន​មក​ពិនិត្យ​ខ្ញុំ​គេចវេះ វា​ជា​រឿង​មិនល្អ​ទេ​សុខចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ជេរ​ខ្ញុំ​។ ​សូមទោស​មិត្តភក្តិ​អ្នក​រាប់អាន​ ដែល​ខ្ញុំ​នាំទុក្ខ​ឲ្យ​ហើយ​សូមមេត្តា​ទៅពិនិត្យ​សុខភាព​ ដែល​នៅ​ជិត​និង​ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​កុំឲ្យ​​ស្តាយ​ក្រោយ​ដូច​ខ្ញុំ កក្កដា សោ​ភ័​ណ្ឌបន្ថែម​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ពិធី​ការិនី ថន លក្ខិណា បញ្ជាក់ប្រាប់​ពី​សុខភាព​ក្រោយ​តេស្ត​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម