Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម ស្លុតចិត្ត​អាណិតម្តាយ​មីង ដែល​ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

តារាចម្រៀង​ល្បីឈ្មោះ​របស់​ផលិតកម្ម​សាន់​ដេ​នាយ ចឺម បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​មុននេះ​ប​ន្តិច​ថា​ ថ្វី​ត្បិត​ខ្លួន​ និង​ម្តាយមីង​បានរស់នៅ​ដាច់​ឆ្ងាយ​ពីគ្នា​មួយរយៈហើយ​ពិតមែនតែ​ក្រោយ​ទទួល​ដំ​ណឹង​អ្នកនាង ស្រី​អ៊ីត ឆ្លង​កូ​វីដ​-១៩​នាយ​ពិត​ជាមាន​អារម្មណ៍​ស្លុយ​ចិត្ត​អាណិត​ម្តាយមីង​ជាខ្លាំង​។​

នាយ ចឺម បាន​និយាយ​រៀបរាប់ថា​អស់​រយៈ​ពេល​ជិត​១​ខែ​មកហើយ​ដែល​ខ្ញុំ​និង​គាត់​(​ស្រី​អ៊ីត​)​បាន​នៅ​ឆ្ងាយ​ពីគ្នា​ ពោលគឺ​ចាប់​តាំង​ផ្ទុះ​កើតមាន​ជំងឺ​នេះ​ជាថ្មី​ខ្ញុំ​បានមក​ស្នាក់​នៅឯ​ផ្ទះ​ស្រុកកំណើត​ខេត្ត​កំពង់ស្ពឺ​ជាមួយ​ឪពុក​ម្តាយ​ព្រោះថា​កម្មវិធី​ប្រគុំ​តន្ត្រី​នានា​ត្រូវបាន​ផ្អាក់​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ថា​ខ្លួន​គ្មានអ្វី​និយាយ​ក្រៅតែពី​អាណិតម្តាយ​មីង​និង​ជូនពរ​ឲ្យ​គាត់​រឹងមាំ​ហើយ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ​ទេ​។​ ម្យ៉ាង​ទៀតគ្មា​នន​ណា​ម្នាក់​ចង់​ឆ្លង​ឬ​អាច​មើលឃើញ​ឡើយ​ដូច្នេះ​មានតែ​បងប្អូន​ត្រូវការពារ​និង​ប្រុងប្រយ័ត្ន​ខ្ពស់ទាំង​គ្នា​ដើម្បី​ចៀស​ផុត​ការឆ្លង​ជំងឺ​មួយ​នេះ​។​

នាយ ចឺម បាន​បន្ថែមទៀតថា​ទោះបី​លោក​មិនបាន​ពាក់ព័ន្ធ​ឬ​ប៉ះពាល់​ជាមួយ​ម្តាយមីង​អ្នកនាង​ស្រី អ៊ីត ក៏ពិតមែន​ប៉ុន្តែ​ព្រឹក​មិញ​នេះ​ក្រុមគ្រូពេទ្យ​បាន​ចុះទៅយក​សំណាក​ដល់ផ្ទះ​ទាំង​នាយ​និង​ក្រុម​គ្រួសារ​ហើយ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​កំ​ដើរ​ចេញ​ទៅ​ក្រៅ​។

​សូមបញ្ជាក់ថា​នាយ ចឺម បច្ចុប្បន្ន​កំ​ពុង​រស់នៅ​ស្រុកកំណើត​ខេត្តកំពង់ស្ពឺ​និង​រង់ចាំ​លទ្ធផល​នៃ​ការ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម