Connect with us

ជីវិតកម្សាន្ដ

អាការ​ជំងឺ​ម្តាយ​កាន់តែ​ធ្ងន់​ វី ឌី​ណែ​ត បាន​ត្រឹម​លើកដៃ​សំពះ​បន់ព្រះ​ឲ្យ​ជួយ​ពី​ចម្ងាយ​

បានផុស

នៅ

មហាជន​និង​អ្នកគាំទ្រ​កាន់តែ​មាន​អារម្មណ៍​រន្ធត់​ចិត្តខ្លាំង​បន្ទាប់ពី​ដឹងថា​អាការ​ជំងឺ​ម្តាយ​តារា​ចម្រៀង​កញ្ញា វី ឌី​ណែ​ត ពេលនេះ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយសារ​កូ​វីដ​-១៩​។​

បើ​យោងតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ លីដា វី ដែល​ត្រូវជា​បងស្រី​កញ្ញា វី ឌី​ណែ​ត បាន​រៀបរាប់ថា ​អ្វីដែល​ឈឺចិត្ត​បំផុត​ពេល​ម្តាយ​ឈឺ​មិនអាច​សូម្បីតែ​មើលថែ​និង​មើលមុខ​ម៉ាក់​។​សំបុត្រ​ដែល​ផ្ញើអោយ​ម៉ាក់​ក៏​ម៉ាក់​មិនអាច​អាន​ដឹងឮ​អ្វី​ទាំង​អស់​Covid​អើយ​សាហាវ​ពេក​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅលើ​គណនី​ហ្វេ​ក​ប៊ុ​ក​ឈ្មោះ Sina ung​ក៏បាន​លើកឡើង​ដែរ​ថា​ មីង​ពៅ​អើ​យ​កុំ​ទាន់​អាល​ទៅណា ​ចោ​ល​ពួក​យើង​អី ពួក​ក្មួយ​មិន​ព្រម​ឲ្យមីង​ទៅណា​ចោ​ល​ក្មួយ​ជាដាច់ខាត​។​ ទេវតា​អើយ​ជួយ​មីង​ខ្ញុំ​ផង យកឈ្នះឲ្យ​បាន​ណា​មីង ឆាប់​ដឹងខ្លួន​ឡើ​ង ឆាប់​បានមក​ចាក់​រូប​ឲ្យ​ក្មួយ​ទៀ ត ពេល​មីង​ជា​នាំគ្នា​ទៅ​ធ្វើ​អី​ញាំ​នៅផ្ទះ​វីឡា​មីង ទៅ​បេះ​បន្លែ​ផ្លែ​ឈើដែល​មីង​និង​ពូ​បាន​ដាំ យើង​ជួបជុំ​បងប្អូន​គ្រួសារ​យើង​ទៀត​ណា​មីង​ណា​។​

ចំណែក​កញ្ញា វី ឌី​ណែ​ត ដែល​ត្រូវជា​កូន​ឯ​ណ្ណោះ​វិញ​ បានត្រឹមតែ​លើកដៃ​សំពះ​បន់ស្រន់​ដល់​ទេវតា​ឲ្យ​តាម​ថែរក្សា​និង​ជួយ​ឃុំគ្រង​អ្នក​ម្តាយ​ឲ្យ​រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ វី ឌី​ណែ​ត បាន​រៀប​រាប់​ថា​ម៉ាក់​អើយ​ម៉ាក់ ម៉ាក់​ត្រូវ​រឹងមាំ​ម៉ាក់​ត្រូវ​ងើប​ឡើង​ ម៉ាក់​ត្រូវ​ឆ្លង​ឲ្យ​ផុត​ណា​។ ​តាមរយៈនេះ​មាន​ទស្សនិកជន​ជាច្រើន​បាន​ផ្ញើ​សារ​ជួន​ពរ​ម្តាយ វី ឌី​ណែ​ត​គ្រប់គ្នា​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម