Connect with us

ជីវិតកម្សាន្ដ

ហួសចិត្ត ! ណុប បា​យ៉ា​រិ​ទ្ធ កំពុង​ជួប​ទុក្ខ​ហើយ​បែរ​ជួប​រឿង​បែបនេះ​ទៀត​

បានផុស

នៅ

​ភ្នំពេញ ៖ តារាចម្រៀង​ទ្រនំ​ហង្ស​មាស​ ខណៈ​ពេល​នេះ​កំពុង​ជួប​ទុក្ខ​ដោយ​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​មន្ទីរ​ពេទ្យ​ក៏​ស្រាប់តែ​ជួប​រឿង​ដ៏​គួរ​ហួសចិត្តខ្លាំង​ បន្ទាប់ពី​ត្រូវបាន​ជនអនាមិក​មក​លួ​ច​បង្កើត​ផេ​ក​ក្លែងបន្លំ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប បា​យ៉ា​រិ​ទ្ធ​បាន​ថ្លែង​សារ​អំពាវនាវ​ដល់​មហាជន​ថា​ខ្ញុំបាទ ណុប បា​យ៉ា​រិ​ទ្ធ (Nop Bayya reth) សូម​ជម្រាប​ថា​ទាំងអស់​នេះ​គឺ​សុទ្ធសឹងតែ​ជា​អា​ខោ​ន​និង​ផេ​ក​ក្លែងក្លាយ​ក្លែងបន្លំ​ជា​រូប​ខ្ញុំ​បាទ​ទាំង​អស់ មិនមែន​ជា​អា​ខោ​ន​ឬ​ផេ​កពិត​របស់​ខ្ញុំបាទ​ឡើយ។

លោក​បន្ត​ថា ​អរគុណ​ម្ចាស់​ផេ​ក​និង​អា​ខោ​ន​ ដែល​មាន​ទឹកចិត្ត​ស្រលាញ់​ចូលចិត្ត​រូបខ្ញុំ​បាទ​ខ្ញុំ​ពិតជា​អរ​គុណ​ណាស់​តែ​សូមកុំ​យក​ការ​ស្រលាញ់​ចូលចិត្ត​របស់បង​ប្អូន​មក​ក្លែងបន្លំ​ដូច្នេះ​។ ​ខ្ញុំ​មិន​មាន​ចិត្ត​ចង្អៀត​ចង្អល់​ទេ​តែ​ខ្ញុំ​មិន​ចង់ឃើញ​បញ្ហា​ណាមួយ​ដែល​កើតឡើង​នៅ​ថ្ងៃមុខ​ទៅលើ​អា​ខោ​ន​ឬ​ផេ​ក​ក្លែង​ក្លាយ​ដែលមាន​ឈ្មោះ​ខ្ញុំ តែ​មិនមែនជា​ខ្ញុំ​បាន​បង្ក​បញ្ហា​ណាមួយ​ដែល​កើតឡើង​ជាយថាហេតុ​មិនអាច​ដឹង​ទុក​មុន។

លោក ណុប បា​យ៉ា​រិ​ទ្ធ​បន្ថែមទៀត​ថា ​សង្ឃឹម​បង​ប្អូន​ដែល​ក្លែងបន្លំ​ជា​ខ្ញុំ​នឹង​យល់​បើ​បងប្អូន​ស្រលាញ់​ចូលចិត្ត​មែន ​សូម​ប្រើ​ឈ្មោះថា​fans ឬ​fans ផេ​ក ហើយ​បើ​ស្រលាញ់​ពិត​មិន​ចាំ​បាច់​បងប្អូន​ទាល់តែ​ក្លែងបន្លំ​ជា​ខ្ញុំបាទ​ទេ សូម​សម្តែង​នូវ​ភាព​ស្មោះត្រង់ ត្រង់ៗ​តែ​ម្តង​ទៅ​ជៀសវាង​ការ​ភូតកុហក សង្ឃឹមថា​យល់​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម