Connect with us

ជីវិតកម្សាន្ដ

តន់​ ចន្ទ​សី​ម៉ា ​ចាប់ផ្ដើម​ចេញ​បទ​នៅ​ក្រុមហ៊ុន​ថៃ​ហើយ​ ជា​មួយ​អ្នក​ភ្លេង​ថៃ​៤​រូប

បានផុស

នៅ

Galaxy​ Navatra​ Thailand ​ដែល​ជា​ផលិតកម្ម​ថ្មី​ស្រឡាង​មួយ​នៅ​​ប្រទេស​ថៃ​ ​ដែល​បាន​ប្រកាស​​សហការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​រួម​គ្នា ​ជា​មួយ​Galaxy​Navatra ​របស់​ឧកញ៉ា ​ឡេង​ ណា​វ៉ា​ត្រា​គ្រោង​បញ្ចេញ​អាល់​ប៊ុល​ថ្មី​ដំបូង របស់​ខ្លួន​​នា​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ ​តន់ ​ចន្ទ​សី​ម៉ា​​ ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម​ នឹង ​ក្លាយ​ជាតា​រា​ចម្រៀង​ទី​១​ ចេញ​ច្រៀង​ជា​ភា​សា​ថៃ​មុនគេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​យឹម ​តា​ស្រង់ ​អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម ​Galaxy ​Navatra ​បាន​ឲ្យ​ដឹង​ បន្ទាប់​ពី​ភាគី​ថៃ​ធ្វើ​compeign​ លើ​បទ​ចម្រៀង​មួយ​បទ​ ដែល​មាន​ចំណង​ជើង​ថា​ “​ចូល​ដណ្ដឹង​បង​ទៅ​”​ ដែល​ច្រៀង​រួម​គ្នា​ដោយ​តារា​ចម្រៀង​ខ្មែរ​ តន់ ចន្ទ​សី​ម៉ា​ និង តារា​ចម្រៀង​ប្រុស​ថៃ​ម្នាក់ ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នោះ​ឃើញ​​ថា ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​កក្រើក​នៅ​ថៃ​ ដូចនេះ​ទើប​ផលិតកម្ម​នឹង ធ្វើ​បទ​ចម្រៀង​ឲ្យ​តន់​ ច័ន្ទ​សី​ម៉ា​ច្រៀង​ជា​ផ្លូវការ ​នា​ពេល​នេះ​មុនគេ​។

លោក​ យឹម តា​ស្រង់ ​លើក​ឡើង​ថា ​អាល់​ប៊ុ​ម​ថ្មី​ដំបូង ​របស់​តន់​ចន្ទ​សី​ម៉ា​​ នោះ​មាន​​ការ​ចូល​រួម​ពី​ក្រុម​​ភ្លេង​ជន​ជាត​​ថៃ​៤​រូប​ ​ចូល​រួម​ប្រគំ​ភ្លេង​។​ ក្នុង​នោះ​ផង​​ដែរ បទ​ចម្រៀង​ល្បី​​ដែល​សុទ្ធតែ​ជា​original​song​របស់​ផលិតកម្ម​Galaxy​ Navatra ​​នឹង​​ត្រូវ​ប្រែ​សម្រួល​ជា​ភាសា​ថៃ ព្រម​ទាំង​មាន​ការ​ផលិត​ថ្មី​ៗ​ជា​ច្រើន​ទៀត​​ផង​ដែរ​។

លោក​យឹម ​តា​ស្រង់ ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា ​​ជា​ជំហាន​ដំបូង​នេះ​​ យើង​សម្រេច​តែ​​តន់​ចន្ទ​សី​ម៉ា​ម្នាក់​សិន​ ហើយ​បន្ទាប់​មក​ខាង​ផលិតកម្ម​នឹង​​​បញ្ជូន​តារា​ចម្រៀង​ជា​បន្ត​បន្ទាប់​ទៀត​ច្រៀង​។

អ្នក​និពន្ធ​ ដែល​មាន​ប្រវត្តិ​ចូល​​ជ្រក​ក្រោម​ផលិតកម្ម​មួយ​ណា​ធ្វើ​ឲ្យ​ល្បី​ផលិតកម្ម​នោះ​ល្បី​ មិន​បាន​ទម្លាយ​ប្រាប់​ចំនួន​បទ​ចម្រៀង​នៃ​អាល់​ប៊ុ​ម​ជា​ភាសា​ថៃ ​​លើក​ដំបូង​របស់​ តន់ ​ច័ន្ទ​សី​ម៉ា​ឡើយ​ ប៉ុន្តែ​លោក​​បែរ​ជា​ប្រាប់​ថា បច្ចុប្បន្ន ​តន់ ​ច័ន្ទ​សី​ម៉ា​ ក្រៅ​តែ​មមាញឹក​លើ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​បទ​ទាំង​បទ​​ខ្មែរ ​នឹង​បទ​​ថៃ​នោះ​ តារា​ចម្រៀង​ស្រី​មាឌ​ល្អិត​សំឡេង​លះ​​រូប​នេះ​ ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​ថៃ​​ និង​ភាសា​អង់គ្លេស​ជា​ខ្លាំង​ ដើម្បី​សម្រុក​តាម​ផែនការ​របស់​ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម