ជីវិតកម្សាន្ដ
មូលហេតុពិត ដែលធ្វើឲ្យភាពយន្តក្បាច់គុនចិនលែងមានអ្នកទស្សនាដូចជំនាន់ក្មេងៗ
ភាពយន្តក្បាច់គុនបុរាណចិន ធ្លាប់ទាក់ទាញអ្នកទស្សនាច្រើនកាលពីអតីតកាល ប៉ុន្តែឥឡូវនេះ វាកំពុងប្រឈមមុខនឹងបញ្ហាធំ ដោយសារលែងសក្តិសមនឹងរសជាតិពេញនិយមទៀតហើយ។
ភាពយន្តសិល្បៈក្បាច់គុន គឺជាកន្លែងដែលតួអង្គផ្តោតទៅលើការបង្ហាញពីជំនាញក្បាច់គុន ជាមួយនឹងការឆ្លងកាត់រវាងសកម្មភាព និងភាពយន្តដាវ ប៉ុន្តែនៅតែមានលក្ខណៈពិសេសរៀងៗខ្លួន។ នៅពេលនិយាយអំពីក្បាច់គុន ទស្សនិកជននឹងនឹកឃើញភ្លាមៗអំពី Bruce Lee, Jackie Chan, Jet Li, និង Donnie Yen ដែលជាតារាប្រុសបានបង្កើតយុគមាសនៃប្រភេទរឿងទាំងនេះឡើងមក។

មែនទែនទៅ ខ្សែភាពយន្ដក្បាច់គុនគឺមានប្រជាប្រិយភាពខ្លាំងចាប់តាំងទសវត្សរ៍ឆ្នាំ ១៩៥០ ជាមួយនឹងរឿងភាគ Wong Fei Hung សម្ដែងដោយ Kwan Tak-hing ។ ក្រោយមកនៅឆ្នាំ ១៩៧០ ខ្សែភាពយន្តក្បាច់គុនស្រាប់តែឈានចូលដល់សម័យកាលនៃយុគមាសភ្លាមៗ។ ចាប់ផ្ដើមដំបូងឡើយគឺ ភាពយន្ត «Enter the Dragon» ដែលដឹកនាំដោយ និងសម្តែងដោយ Jimmy Wang Yu បានក្លាយជារឿង Box Office ក្នុងទីក្រុងហុងកុង ហើយបានបើកផ្លូវឲ្យ Bruce Leeឬ លី ស៊ាវឡុង បញ្ចេញស្នាដៃបុរាណជាច្រើនដូចជា និងបាននាំរឿងចិនបុរាណទាំងនោះ ទៅកាន់ពិភពពិភពលោកថែមទៀតផង។
បន្ទាប់ពី Bruce Lee ទទួលមរណភាព ខ្សែភាពយន្តសិល្បៈក្បាច់គុនស្តិតនៅទ្រឹង ប៉ុន្តែត្រូវស្តារឡើងវិញដោយអ្នកដឹកនាំរឿង Lau Kar-leung ដែលបាននាំយកសិល្បៈក្បាច់គុនភាគខាងត្បូងមកចាក់បញ្ចាំងជាមួយនឹងស្នាដៃជាច្រើន។ ក្រោយមកនៅឆ្នាំ ១៩៨០ Lau Kar-leung , Sammo Hung, Yuen Woo-ping និង Jackie Chan ឬឈិនឡុង បានបង្កើតយុគសម័យមាសនៃភាពយន្តក្បាច់គុនសាជាថ្មី។ ឈិនឡុង បង្កើតថ្មីដោយរួមបញ្ចូលគ្នានូវសិល្បៈក្បាច់គុនជាមួយនឹងសកម្មភាពសៀក ធ្វើឲ្យមានការសម្គាល់ជាច្រើន។ ប៉ុន្តែចាប់តាំងពីរ៍ឆ្នាំ ១៩៩០ មក ភាពយន្តក្បាច់គុនបានធ្លាក់ចុះបន្តិចម្តងៗ ដោយនៅសល់តែរឿងដែលគួរឲ្យចងចាំមួយចំនួនតែប៉ុណ្ណោះ។ ទោះបីជាមានការព្យាយាមបញ្ចូលគ្នាជាមួយប្រភេទផ្សេងទៀតក៏ដោយ ក៏ភាពជោគជ័យមានកម្រិតខ្លាំង។ រហូតមកដល់ កាសែត ១៦៣ របស់ចិនបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា «ហេតុអ្វីបានជាភាពយន្តក្បាច់គុនបាត់ខ្លួន?»
កាសែត QQ ជឿជាក់ថា មូលហេតុចម្បងដែលធ្វើឲ្យភាពយន្តក្បាច់គុនលែងពេញនិយម គឺដោយសារតែខ្វះតារាក្បាច់គុនដែលមានជំនាញខ្ពស់។ ម្យ៉ាងវិញទៀត តារាក្បាច់គុនជំនាន់មុនមានវ័យចំណាស់ហើយ សឹងតែគ្មានអ្នកណាដើរតាមគន្លងពួកគាត់។ ក្រៅពីនេះ ភាពយន្តក្បាច់គុនក៏ប្រឈមនឹងបញ្ហាតម្លៃផលិតខ្ពស់ និងរយៈពេលថតយូរ។
មិនតែប៉ុណ្ណោះ កាលពីមុនភាពយន្តក្បាច់គុនមានភាពទាក់ទាញព្រោះមានមូលដ្ឋានវប្បធម៌ ហើយមនុស្សជាច្រើនហាត់ក្បាច់គុន និងបើកសាលាក្បាច់គុនក៏ដោយសារតែវប្បធម៌។ ប៉ុន្តែសព្វថ្ងៃនេះ យុវជនជាច្រើនមិនទាំងចេះក្បាច់គុនទេ ជាពិសេស ឈុតឆាកប្រយុទ្ធគ្នានៅក្នុងខ្សែភាពយន្ត ក៏មិនមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ពួកគេដែរ។
លើសពីនេះទៀត កាលពីជំនាន់មុន តារាសម្តែងដូចជា Jackie Chan និង Wu Jing ទ្រាំនឹងការវាយដំពិតប្រាកដ ដើម្បីក្លាយជាមនុស្សល្បីល្បាញ។ តារាសម្ដែងក្បាច់គុន Hui Ying Hong អះអាងថា នាងអាចរស់បាន លុះត្រាតែនាងអាចវាយបានល្អ។ បច្ចុប្បន្ននេះ តារាសម្ដែងមិនចាំបាច់ប្រថុយជីវិតលើឈុតនោះទេ គ្រាន់តែត្រូវសម្ដែងក្នុងរឿងក្ដៅៗមួយចំនួនទើបល្បី។
ទន្ទឹមនឹងនោះ ភាពយន្តក្បាច់គុនទាមទារការវិនិយោគធំ ប៉ុន្តែត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈដែលភាពយន្តបែបកំប្លែង និងមនោសញ្ចេតនាងាយស្រួលរកប្រាក់ចំណេញដោយកេងប្រវ័ញ្ចអារម្មណ៍ទស្សនិកជន។ ទាំងតារាសម្ដែង និងផលិតករអស់ការអត់ធ្មត់ ធ្វើឲ្យភាពយន្តក្បាច់គុនត្រូវរលំបន្តិចម្ដងៗ។
ទស្សនិកជនជំនាន់កុមារ ពួកគេបានចាត់ទុកភាពយន្តក្បាច់គុនជារូបភាពដែលគួរឲ្យរំភើប និងទាក់ទាញបំផុតដែលពួកគេអាចចូលមើលបាន។ ប៉ុន្តែឥឡូវនេះ នៅក្នុងយុគសម័យនៃបច្ចេកវិទ្យា និងហ្គេមដែលមានការអភិវឌ្ឍន៍កាន់តែខ្លាំង កម្រិតនៃការរំញោចដែលមើលឃើញរបស់មនុស្សវ័យក្មេងត្រូវបានរុញច្រានខ្ពស់ពេក។ ជាពិសេស បើគ្មានអ្នកវិនិយោគគាំទ្រពួកគេ និងតម្រូវការទីផ្សារ ភាពយន្តសិល្បៈក្បាច់គុនកំពុងបាត់បង់កន្លែងបន្តិចម្តងៗនៅក្នុងឧស្សាហកម្មភាពយន្ត។ ស្ថានភាពខ្សែភាពយន្ដសព្វថ្ងៃ ប្រៀបដូចជាអ្នកប្រដាល់ចាស់ជរា តែងតែបោះកណ្តាប់ដៃដោយមានការតាំងចិត្តមុនអាយុ នៅតែខ្លាំង នៅតែអស្ចារ្យ ប៉ុន្តែគូប្រកួតនៅចំពោះមុខ ជាកីឡាករខ្សោយកាលពីសែសិបឆ្នាំមុនទៀតហើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាចែប្រាប់ថា ទិញឡាន Rolls-Royce ជជុះ មិនមែនបង្អួត តែចង់ដឹងពីម៉ាស៊ីន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល