ព័ត៌មានជាតិ
“មាតុភូមិខ្ញុំ” កម្មវិធីរំឭកគុណ អតីតយុទ្ធជនពលីក្នុងភ្លើងសង្គ្រាម នៅកម្ពុជា
ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់ជាច្រើនទសវត្សរ៍ ទីបំផុតកម្ពុជាបានទទួលសុខសន្តិភាព ពោលក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលត្រូវបានចាត់ទុកថាជាជំហានឆ្ពោះទៅរកសន្តិភាពពេញលេញទូទាំងប្រទេស។ ទោះកន្លងទៅជាច្រើនទសវត្សរ៍ ប៉ុន្តែហេតុការណ៍ដ៏រន្ធត់ នៃការសម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយខ្មែរក្រហម នៅតែដិតដាមជ្រៅក្នុងផ្នត់គំនិតនៃពលរដ្ឋខ្មែររាប់លាននាក់មិនអាចបំភ្លេចបាន។

ប្រវត្តិសាស្ត្រពិតមិនអាចកាឡៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ បន្តសិក្សាស្វែងយល់ពីឫសគល់ សង្គ្រាមស៊ីវិល ក៏ដូចជាដំណើរឆ្ពោះមកដល់ សុខសន្តិភាពពេញលេញសព្វថ្ងៃនេះ នាំឲ្យ “កម្ពុជាថ្មី” ដែលជាស្ថាប័នផ្សព្វផ្សាយជីឌីថលធំមួយនៅកម្ពុជា បានបង្កើតឡើងនូវកម្មវិធីថ្មីសន្លាងមានឈ្មោះថា “មាតុភូមិខ្ញុំ” ដែលនឹងជួបសម្ភាសន៍ផ្ទាល់ជាមួយសាក្សីរស់ជីវិតសល់ពី ក្នុងភ្នក់ភ្លើងសង្គ្រាម។


“មាតុភូមិខ្ញុំ” នឹងចាប់ផ្តើមផ្សាយជាផ្លូវការ នៅលើគេហទំព័រសារព័ត៌មានកម្ពុជាថ្មី www.kampucheathmey.com ក៏ដូចជា ផេកហ្វេសបុកផ្លូវការកម្មវិធី “មាតុភូមិខ្ញុំ” នាពេលឆាប់ៗខាងមុខនេះ។ “គ្មានសន្តិភាពណា កើតឡើងដោយគ្មានការពលីនោះទេ”

ចូលរួមទស្សនាទាំងអស់គ្នា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតរបស់យើង ក៏ដូចជាខ្សែជីវិតពិត នៃអតីតយុទ្ធជនដែលពលីឈាមស្រស់ ញើសស្រស់ ដើម្បីស្វែងរកសន្តិភាពពេញលេញសម្រាប់ពលរដ្ឋកម្ពុជា៕
សូមទស្សនាវីដេអូ៖
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


