Connect with us

ជីវិតកម្សាន្ដ

លោក ហួរ ឡា​វី អុជ​ទៀន​បំភ្លឺ​មុខផ្ទះ​ទន្ទឹងរង់ចាំ​ភរិយា​ត្រឡប់មកវិញ​រាល់​យប់​

បានផុស

នៅ

គិត​រហូត​មកទល់ពេលនេះ ​ភរិយា​របស់​តារាចម្រៀង​ជើងចាស់​លោកគ្រូ ហួរ ឡា​វី បានទទួល​មរណ​ភាព​ជិត​១​សប្តាហ៍​ទៅហើយ​ដោយសារ​ជំងឺ​កូ​វីដ -១៩​។​

ការស្លាប់​ភរិយា​របស់​លោកគ្រូ ហួរ ឡា​វី និង​ត្រូវជា​ម្តាយ​តារា​ស្រី វី ឌី​ណែ​ត នេះ​បានធ្វើ​ឲ្យ​មហាជន​មាន​ការសោកស្តាយ​និង​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​លោកគ្រូ ហួរ ឡា​វី ។​

យ៉ាងណាមិញ​បន្ទាប់ពី​ភរិយា​បាន​លាចាក​ទៅ​ដោយ​អាឡោះអាល័យ​នេះដែរ ​សម្រាប់​លោក ហួរ ឡា​វី និង​កូនៗ​នៅតែ​បន្ត​ការ​យំសោក​ស​ង្រេង​ព្រោះ​នឹក​ដល់​ភរិយា​និង​ត្រូវជា​ម្តាយ​ផង​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅលើ​ហ្វេ​ស​ប៊ុ​កកូន​ស្រី​លោក​ ហួរ ឡា​វី គឺ​អ្នកនាង វី លីដា ​បាន​រៀបរាប់​សារ​ក្តុកក្តួល​ថា ​ថ្វី​ត្បិត​ម្តាយ​បាន​ស្លាប់​ហើយក៏​ពិតមែន​ ប៉ុន្តែ​ឪពុក​(​គ្រូ​ហួរ ឡា​វី​)​នាង​នៅតែ​រង់ចាំ​ផ្លូវ​ម្តាយ​ជា​រៀងរាល់​យប់​ ដោយ​អង្គុយ​អុជ​ទៀន​បំភ្លឺ​នៅខាងមុខ​ផ្ទះ​។​

អ្នកនាង វី លីដា បាន​បន្តថា​ ម៉ាក់​អើយ​ដឹង​អត់​ប៉ា​អុជ​ទៀន​បំភ្លឺ​មុខផ្ទះ​រង់ចាំ​ម៉ាក់​មក​ផ្ទះ​វិញ ហើយ​រាល់​យប់​ប៉ា​មិន​គេង​ទេ ប្រែ​ខ្នង​ចុះឡើង​ ​ឥត​ឈប់​ត្រូវ​មក​ផ្ទះ​វិញ​មក​ថែរក្សា​ប៉ា​ដូច​មុន​។​ ម៉ាក់​មក​ផ្ទះ​យើង​វិញ​មក​ម៉ាក់​។​

អ្នកនាង​បន្ថែមថា​ ពេល​ម៉ាក់​ឡើង​ឡាន​ទៅ​ពេទ្យ​ម៉ាក់​រឹងមាំ​ណាស់ ​លើកដៃ​លា​ប៉ា​និង​អ្នកផ្ទះ​ហើយ​ស្រែកថា​Bye Bye​ពេលទៅដល់​ពេទ្យ​ម៉ាក់​ថា ​សុខភាព​ម៉ាក់​ល្អ អាហារ​ដូច​ផ្កាយ​៦​។​ ៩​ថ្ងៃ​គត់​ម៉ាក់​ត្រ​ឡប់​មក​ផ្ទះ​ដោយ​គ្មាន​និយាយ​ស្តីរក​អ្នកណាម្នាក់​សោះ​។ មិន​នឹកស្មាន​Bye ! Bye​ពេលនោះ​គឺ​Bye​រហូត​សោះ​ម៉ាក់​អើយ​ម៉ាក់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម