Connect with us

ជីវិតកម្សាន្ដ

រឿងភាគល្បីៗ កូរ៉េ ចិន តៃវ៉ាន់ សុទ្ធតែត្រូវបានផលិតជាថ្មី ជារឿងភាគថៃក្នុងឆ្នាំ ២០២១

បានផុស

នៅ

រឿងភាគថ្មីៗជាច្រើន ដែលផលិតសារឡើងវិញដោយប្រទេសថៃ ក្រោយទិញកម្មសិទ្ធិក្នុងការថតពីប្រទេស កូរ៉េ ចិន និងតៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ ២០២១នេះ មានរឿងភាគដែលត្រូវបានផលិតឡើងវិញ ពីរឿងភាគល្បីៗរបស់ប្រទេស កូរ៉េ ចិន និងតៃវ៉ាន់ មា​ន​ដូច​ខា​ង​ក្រោ​ម​៖

១. In Time With You (PPTV)

រឿង «In Time With You» ជាមួយនឹងការសម្តែងរបស់ Pae Arak និង Mo Monchanok នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២​០​២១ វេលាម៉ោង ៩.៣០ យប់។

២. You’re My Heartbeat (PPTV)

Jooy Warattaya ក្លាយជាផលិតករ រឿង «You’re My Heartbeat» សម្តែងដោយ Dj Push និង Mai Davika ។ រឿងនេះ ជារឿង​ភា​គ​​ថៃ​ផលិត​ចេញពីរឿងចិន ឆ្នាំ ២០១៧ គឺ «The Fox’s»។ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា រឿងថ្មីនេះបានបញ្ចប់ការថតហើយ រំ​ពឹ​ង​ថា​នឹងចាក់បញ្ចាំងឆាប់ៗនេះ។

៣. Boss & Me (ONE 31)

រឿង «Boss & Me» សម្តែងដោយ Dj Push និង Aom Sushar បានបញ្ចប់ការថតអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែ កាល​ប​រិ​ច្ឆេ​ទ​​ចាក់ផ្សាយមិនទាន់បានបង្ហាញនៅឡើយទេ។

៤. My Queen (ONE 31)

Bee Namthip និង Neng Sarun ត្រូវគេរាយការណ៍ថា បានសម្តែងជាតួឯកនៅក្នុងរឿងភាគថ្មី រឿង «My Queen» ដែលថ​ត​ចេ​ញ​ពី​រឿង​ភាគទូរទស្សន៍តៃវ៉ាន់។

៥. I Need Romance 3 (TRUE 4U)

New Thitipoom បានធ្វើការជាមួយ Pancake Khemanit ជាលើកដំបូងនៅក្នុងរឿង «I Need Romance 3»។ រឿងនេះ ថត​ឡើ​ង​វិញ​ពី​រឿងភាគរបស់ប្រទេស កូរ៉េ កាលពីឆ្នាំ ២០១៤។

៦. Signal (TRUE 4U)

Pancake Khemanit, Shahkrit Yamnam និង Non Chanon ដើរជាតួឯក ក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «Signal» ដែល​ថ​ត​ឡើង​វិញចេញពីរឿងភាគកូរ៉េដ៏ពេញនិយមឆ្នាំ ២០១៦ ។

៧. Bad Guys (TRUE 4U)

«Bad Guys» គឺរឿង K-drama ឆ្នាំ ២០១៤ ដែលសម្តែងដោយ Park Hae Jin, Ma Dong Seok និង Kim Sang Joong ។ ត្រូវ​បាន​ថ​ត​ឡើងវិញ សម្ដែងដោយ Na Naphat, God Jirayu និងតួអង្គមួយចំនួនទៀត៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖មើលសម្រស់ Pancake ពេលកាត់សក់ខ្លីនិងសក់វែង មួយណាទាក់ទាញជាង?

ចុចអាន៖ទីបំផុត! SM បញ្ជាក់ជាផ្លូវការ Wendy សមាជិក Red Velvet ត្រៀមចេញនូវអាល់ប៊ុមទោលហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម