Connect with us

ជីវិតកម្សាន្ដ

កញ្ញា វី ឌីណែត ៖ ម៉ាក់​ថា​ឃ្លាន​ក្ដាម​យក្ស​ឃ្លាន​បង្គង​យក្ស ឃ្លាន​ទា​ប៉េកាំង​ណាស់​ កូន​មិនទាន់​ទិញ​ជូន​ម៉ាក់​ហូប​ផង បែរ​ជា​ទិញ​យក​មក​សែន​ឲ្យ​ម៉ាក់​ទៅវិញ

បានផុស

នៅ

ភ្នំពេញ ៖ ឈាន​ដល់ពេល​គម្រប់​ខួប​៧​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​អ្នក​ម្តាយ​ជាទី​ស្រលាញ់​កញ្ញា វី ឌី​ណែ​ត ក្រៅ​តែ​មិនអាច​ធ្វើបុណ្យ​៧​ថ្ងៃ ​ឲ្យ​ម្តាយ​ពេលនេះ​នាង​ក៏​កំពុង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ នៅ​សណ្ឋាគារ​សុខា​ដើម្បី​តាមដាន​សុខភាព​បន្ទាប់ពី​ជា​សះ​ស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះបី​ជា​មិនបាន​ធ្វើបុណ្យ​៧​ថ្ងៃ​ឲ្យ​អ្នក​ម្តាយ​ដែល​ស្លាប់​ដោយសារ​កូ​វីដ​-១៩​ តែ​នៅ​ថ្ងៃ​នេះ​គេ​ឃើញ វី ឌី​ណែ​ត​បាន​បង្ហោះ​ទិដ្ឋភាព​នៃ​ការ​សែន​បាយ​ម្ហូប​និង​ផ្លែឈើ​ឧទ្ទិស​ដល់​អ្នក​ម្តាយ​ផងដែរ​។ ​ភ្ជាប់​ជា​មួយ​រូប​នោះ​ដែរ វី ឌី​ណែ​ត បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​សោកសៅ​ផងដែរ​។

កញ្ញា វី ឌី​ណែ​ត បាន​រៀបរាប់ថា ​ប្រាំពីរ​ថ្ងៃ​ហើយ ​ដែល​ម៉ាក់​ទៅ​ចោល​កូនៗ​នឹង​ស្វាមី​។​ ម៉ាក់​ថា​ឃ្លាន​ក្ដាម​យក្ស​ឃ្លាន​បង្គង​យក្ស ឃ្លាន​ទា​ប៉េកាំង​ណាស់ កូន​មិនទាន់​ទាំង​បាន​ទិញ​ឲ្យ​ម៉ាក់​ហូប​ស្រួលបួល​ផង ឥឡូវ​បែរជា​ទិញ​យក​មក​សែន​អោយ​ម៉ាក់​ទៅវិញ។

នាង​បន្ថែម​ទៀត​ថា ​សូមអ្នក​ម៉ាក់​ទៅ​ឲ្យ​បាន​សុខ​ណា​បើ​មាន​ជាតិ​ក្រោយ​មែន​សូម​ឲ្យ​ពួក​យើង​ក្លាយ​ជា​ម្ដាយកូន​នឹង​គ្នា​ទៀត​។ ​សូម​រម្លឹក​ថា ​ម្តាយ​របស់​កញ្ញា វី ឌី​ណែ​ត​ គឺ​លោកស្រី ងឿ​ន សុថា​នី ជនជាតិខ្មែរ​អាយុ​៦២​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២១​បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​បាន​ប៉ុ​ន្មាន​ថ្ងៃ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម