Connect with us

ជីវិតកម្សាន្ដ

អប​អរ​សាទរ! ​ឈុត​តំណាង​ជាតិ​កម្ពុជា ​ឈរលំដាប់​លេខ១ ​ក្នុងចំណោម​ឈុតតំណាង​ជាតិ​ស្អាត​ជាងគេ​

បានផុស

នៅ

នៅក្នុងកម្មវិធី Miss Grand International 2020 ដែលឈានដល់វគ្គបង្ហាញនូវឈុតតំណាងជាតិរៀងៗខ្លួនរបស់ Miss Grand នី​មួ​យៗ ​ដោយកម្មវិធីបានដាក់រូបភាពលើបណ្ដាញសង្គមឲ្យមហាជនបោះឆ្នោតគាំទ្រ ដើម្បីជ្រើសរើសឈុត​តំណាងជាតិណា​មួ​យ​ដែ​ល​បានការគាំទ្រច្រើនជាងគេ នៃ «Best in National Costume Miss Grand International 2020»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ លទ្ធផលនៃការប្រកួតក្នុងវគ្គឈុតតំណាងជាតិនេះ កម្មវិធី Miss Grand International បានចេញហើយ គឺ​មា​ន​ឈុ​ត​តំ​ណាង​ជាតិ ១០ប្រទេស បានជាប់ជាឈុតតំណាងជាតិដែលស្អាតជាងគេ។

ដោយឈុតតំណាងជាតិ ដែលបានជាប់ Top 10 នេះ គឺ ៥ប្រទេស ជ្រើសដោយការបោះឆ្នោតច្រើនជាងគេ និង ៥ប្រទេសទៀត ជ្រើ​ស​រើសដោយគណកម្មការនៃកម្មវីធីនេះ។ ជាមួយគ្នានោះ កាន់តែពិសេស គឺ ឈុតតំណាងជាតិកម្ពុជា ដែលគ្រងដោយ Miss G​rand Cambodia 2020 លីវ ជីលី បានជាប់លំដាប់លេខរៀងទី១ ដែលទទួលបានការគាំទ្រច្រើនជាងគេបង្អស់​ក្នុង​ចំ​ណោ​ម​ឈុត​តំណាងប្រទេសផ្សេងៗ ដែលបានជាប់ «Best in National Costume Miss Grand International 2020» នេះ។

បន្ទាប់ពីបានឃើញលទ្ធផលនេះ មហាជនខ្មែរលើបណ្ដាញសង្គមបានចូលរួមអបអរសាទរគ្រប់ៗគ្នាចំពោះ Miss Grand Cam​bo​dia ​2020 លីវ ជីលី ដែលធ្វើបានយ៉ាងល្អក្នុងវគ្គមួយនេះ ព្រមទាំងជូនពរឲ្យកាន់តែបាន​ល្អខ្លាំងឡើងនៅក្នុងវគ្គប្រកួត​បន្ត​ប​ន្ទា​ប់​ទៀ​ត​​រហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖អបអរសាទរ! Miss Grand Cambodia ជាប់​ចូលវគ្គជម្រុះ២០​នាក់ ខណៈFanកម្ពុជាVoteគាំទ្រ

ចុចអាន៖ឈុតតំណាងជាតិរបស់ Miss Grand ទាំង៥នេះ កំពុងមានសន្ទុះគាំទ្រនាំមុខដាច់គេ គិតត្រឹមល្ងាចនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម