Connect with us

ជីវិតកម្សាន្ដ

លោក ស្រេ​ន វុ​ធ​ថា ចេញមុខបំភ្លឺក្រោយ​រង​ការចោទប្រកាន់​ថា ស្វែងរក​ជំនួយ​យកលុយ​ចូល​ហោប៉ៅ​ខ្លួនឯង​

បានផុស

នៅ

តារា​សម្តែង​ប្រុស​លោក ស្រេ​ន វុ​ធ​ថា ថ្មីៗ​នេះ​បាន​ផ្ទុះការ​រិះគន់​ដោយ​មិន​សំចៃមាត់​ពី​សំ​ណាក់​មហា​ជន​ខណ​:​មានការ​លើកឡើងថា​ ការប្រកាស​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​យកទៅជួយ​អ្នក​ខ្វះ​ខាត​ គឺ​គ្រាន់តែ​ជាការ​បោកប្រាស់​និង​លេស​ធ្វើជា​ការរកស៊ី​យកលុយ​ជំនួយ​ចូល​ហោប៉ៅ​ខ្លួនឯង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរិះគន់​នេះ​បាន​កើតឡើង​បន្ទាប់ពី​តារា​ប្រុស​រូបនេះ​បានធ្វើការ​បង្ហោះ​រូបភាព​របស់​កូនភ្លោះ​៣​នាក់​ដោយ​ធ្វើការ​ប្រកាស​ស្វែងរក​ជំនួយ​ជួយ​ដក់​ពួកគេ​ខណ​:​ដែល​គ្រួសារ​ជួប​ការខ្វះខាត​និង​លំបាក​។​ ប៉ុន្តែ​ផ្ទុយ​ពី​ការរិះគន់​ខាងលើ​លោក ស្រេ​ន វុ​ធ​ថា ក៏បាន​ចេញមុខ​បញ្ជាក់​ភ្លាមៗ​ថា​ ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ​។​

ភ្លាមៗ​នៃ​ការរិះគន់​នោះ​លោក ស្រេ​ន វុ​ធ​ថា បាន​ថ្លែង​បញ្ជាក់ថា ​ម្ចាស់​គណនី Roland Roland ដែល​បាន​បង្ហោះ​សារ​រិះគន់​លោក​មេត្តា​គិត​ឡើងវិញ ហើយ​ត្រូវ​ចូលទៅ​មើល​ឲ្យ​ច្បាស់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​សិន​ទៅ​បើ​លោក​យកលុយ​ដែលជា​ជំនួយ​សប្បុរសជន​ទៅ​បាត់​ឈឹង​ចាំ​និយាយថា​លោក​បោក​មែន ដូច្នេះ​សូម​ម្ចាស់​គណនី​ខាងលើ​យកទៅ​គិត​និង​លុប​ផុស​នោះ​ចោល​វិញ​ផង​៕

អត្ថបទ​ ៖​ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម