ដំណឹង​មរណភាព​តារាចម្រៀង លី ណា​កូ ទាំង​វ័យក្មេង​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រន្ធត់​គ្រប់
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ដំណឹង​មរណភាព​តារាចម្រៀង លី ណា​កូ ទាំង​វ័យក្មេង​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រន្ធត់​គ្រប់

Published

on

ភ្នំពេញ ​៖ ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​នៃ​ការ​ស្លាប់​របស់​តារាចម្រៀង​ប្រុស​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តបាត់ដំបង​លោក លី ណា​កូ ទាំង​វ័យ​នោះ​ភ្លាមៗ​នេះដែរ​គេ​កត់សម្គាល់ឃើញ​មាន​អ្នកសិល្បៈ​រួម​អាជីព​ប្រុស​-​ស្រី​ជាច្រើន​បាន​សម្តែង​ក្តី​រន្ធត់ចិត្ត​និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​ជាទីបំផុត​។

បើតាម​ប្រភពពី​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​តារាចម្រៀង​លោក លី ណា​កូ បាន​កន្លងមក​បាន​ធ្លាក់ខ្លួន​ឈឺ​និង​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មាន​រយៈពេល​ប្រមាណ​ខែ​មកហើយ​តែដោយសារ​ស្ថានភាព​ជំងឺ​មាន​លក្ខណៈ​ធូរ​ស្រាល​ឡើងវិញ​ខ្លះ​នោះ ​ទើប​លោក​សម្រេចចិត្ត​ចេញពី​មន្ទីរ​ពេទ្យ​ត្រឡប់​មក​ផ្ទះ​ធម្មតា​វិញ​។

ប្រភព​បាន​បន្ត​ថា​ ថ្វី​ត្បិត​អាជីព​សិល្បៈ​របស់​លោក លី ណា​កូ ហាក់​មាន​ភាព​ឃ្លាតឆ្ងាយ​យូរ​ខែ​ក្រោយពេល​ធ្លាក់ខ្លួន​ឈឺ​ក៏​ពិត​មែន​ ប៉ុន្តែ​អំឡុង​ត្រឡប់​មកពី​មន្ទីរ​ពេទ្យ​វិញ​តារា​ប្រុស​រូប​នេះ​តែងតែ​ធ្វើការ​Live​វីដេអូ​ច្រៀង​ ឬ ​កំប្លែង​លេង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ​។

​ដោយឡែក​ទើប​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​លោក លី ណា​កូ បាន​ទទួល​មរណភាព​យ៉ាង​សោកស្តាយ​បំផុត​នៅឯ​ស្រុកកំណើត​របស់ខ្លួន​នា​ខេត្តបាត់ដំបង​ដោយសា​ជំងឺមហារីក​គ្រាប់​ឈាម​។ ​ជាមួយគ្នា​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​ហើយ​សោកសៅ​នេះដែរ​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មិត្តភក្តិ​មួយចំនួនទៀត​នាំគ្នា​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​៕
ដោយ ៖ ចាន់​រ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services