Connect with us

ជីវិតកម្សាន្ដ

ភ្លេចៗខ្លួន! រឿង «Song Sanaeha» James Ma និង Kimberley ជិតដល់ថ្ងៃចាក់ផ្សាយហើយ

បានផុស

នៅ

រឿង «Song Sanaeha» ដែលជាការសម្ដែងថ្មីរបស់ James Ma និងនាង Kimmy Kimberley នឹងចាក់ផ្សាយឆាប់ៗ​នៅលើ​ក​ញ្ច​ក់​​ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ និងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ប្រទេសចិនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានបានអោយដឹងថាថ្មីៗនេះ James Ma និង Kimmy Kimberley បានថតនៅរឿង «Perd Kong Vic 3» ដើ​ម្បី​ផ្សព្វផ្សាយរឿងថ្មីរបស់ពួកគេគឺ «Song Sanaeha»

គួរបញ្ជាក់ផងដែរថា Pookie Paweenut ដែលដើរតួនៅក្នុងរឿងនេះផងដែរ បានបង្ហោះរូបថតរបស់នាងជា​មួយតួទាំងពីរ​នៅឯ​ក​ន្លែង​ថតនៅលើ Instagram។ ដោយនៅនៅក្នុងនោះ Pookie បានសរសេរថា «ខ្ញុំនឹកអ្នកទាំងពីរខ្លាំងណាស់។ ដូច្នេះ ខ្ញុំទើប​បង្ហោះ​រូប​ទាំង​អស់នេះ»។

នោះជាលើកទី២ ហើយសម្រាប់ James Ma និង Kimmy Kimberley សម្តែងជាគូស្នេហ៍ បន្ទាប់ពីបានសម្តែងរឿងភាគ «Piang C​h​​ai ​Kon Nee Mai Chai Poo Wised» ជាមួយគ្នា។ សម្រាប់​រឿង​ភាគថ្មី «Song Sanaeha» របស់ពួកគេ បានបញ្ចប់​ការថ​ត​ច​ប់​កា​ល​​ពីខែកក្កដា ឆ្នាំ២០២០៕

អត្ថបទផ្ដល់ដោយ៖Poraman

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម