Connect with us

ជីវិតកម្សាន្ដ

លោក ហួរ ឡា​វី ទឹកភ្នែករ​លីងរ​លោង​ពេល​ឃើញ​កូនស្រី​ពៅ​ត្រឡប់មកផ្ទះ​វិញ​តែ​បាត់​វត្តមាន​ភរិយា

បានផុស

នៅ

​តារាចម្រៀង​ជើងចាស់​លោកគ្រូ ហួរ ឡា​វី បានបង្ហាញ​អារម្មណ៍​ក្តុកក្តួល​ខ្លាំង​ រហូត​ស្រក់​ទឹកភ្នែក​ជ្រែក​ថ្ពាល់ ​ក្រោយ​ពេល​កូនស្រី​ពៅ វី ឌី​ណូ​(Dinou VY)​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​ចេញពី​មន្ទីរ​ពេទ្យ​ត្រឡប់មកផ្ទះ​វិញ​តែ​បាត់​វត្ត​មាន​ភរិយា។​

តាមរយៈវីដេអូ​ដែល​ត្រូវបាន​កូនស្រី​ច្បង​របស់លោក ហួរ ឡា​វី បង្ហោះ​ពី​សកម្មភាព​ដែល​ប្អូនស្រី​ពៅ​បាន​ត្រឡប់មកផ្ទះ​វិញ​នោះ គេ​ឃើញ​លោកគ្រូ ហួរ ឡា​វី​ ដែលជា​ឪពុក​បាន​និយាយ​ទាំង​អួលដើមក​ព្រម​ជាមួយ​ទឹកភ្នែករ​លីងរ​លោង​ អបអរ​កូនស្រី​ពៅ​ផង​ និង​ម្យ៉ាងវិញទៀត​ គឺ​នឹក​អាល័យ​ដល់​ភរិយា​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សំណេរ​ដែល​បងស្រី វី ឌី​ណែ​ត​ និង​កូន​ច្បង​លោក ហួរ ឡា​វី បង្ហោះ​នោះបាន​លើកឡើងថា​ ម៉ាក់​អើយ ​ថ្ងៃនេះ​ស្រី​ពៅ Dinou VY បានជា​សះស្បើយ​វិញ​ហើយ ត្រឡប់មកផ្ទះ​រក​ម៉ាក់ តែ​បាន​ត្រឹម​ឃើញ​ធាតុ​ និង​រូបថត​ម៉ាក់​។​ ប៉ា​ក៏​មិន​ហ៊ាន​ឱប​កូន ក្មួយ​ក៏​មិន​ហ៊ាន​ប្រលែង​នឹង​មីង​ ដូច​មុន​ព្រោះ​ក្រ​សួង​តម្រូវឲ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ក្នុង​បន្ទប់​ដាច់ដោយឡែក​ទៀត​។​ ​

សូមជម្រាបថា​ កូន​ស្រ​ពៅ​របស់លោក ហួរ ឡា​វី និង​ត្រូវជា​ប្អូនបង្កើត វី ឌី​ណែ​ត ឈ្មោះ វី ឌី​ណូ បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មកផ្ទះ​កាលថ្ងៃទី២ ខែមីនានេះ​។​ ប៉ុន្តែ​ក៏ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ​ខណៈ វី ឌី​ណែ​ត ក៏​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដែរ​ នៅ​សណ្ឋាគារ​សុខា ចំណែកឯ វី ឌី​ណា ដែលជា​បងស្រី​ក៏​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ដោយ​មាន​ផ្ទៃពោះ​ជាង​៧​ខែ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម