Connect with us

ជីវិតកម្សាន្ដ

សុខ សីឡា​លីន អរគុណមនុស្សម្នាក់ ដែលចូលក្នុងគ្រួសារខ្លួន​

បានផុស

នៅ

​ខណៈដែល​នាង​ និង​សមាជិក​ក្រុមគ្រួសារ​មួយ​ចំនួន​ទៀត​ កំពុង​រង់ចាំ​លទ្ធផល​សំណាក​លើក​ទី​២​នោះ ​តារាចម្រៀង សុខ សីឡា​លីន បាន​បញ្ចេញ​អត្តសញ្ញាណ​បុរស​ម្នាក់​ភ្ជាប់​នឹង​ការបើក​កកាយ​អត្ត​ច​រិក​ ព្រមទាំង​ប្រវត្តិ​ជា​ច្រើន​។​

កញ្ញា សុខ សីឡា​លីន បាន​ពោលថា ​បុរស​រូបនោះ​ គឺជា​បុគ្គល​ដែល​ល្អ​បំផុត​សម្រាប់​គ្រួសារ​នាង​ហើយ​មិនតែប៉ុណ្ណោះ​ ក៏​តែងតែ​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដល់​គ្រួសារ​នាង​ផងដែរ​។​ សុខ សីឡា​លីន បាន​លើកឡើងថា​ មនុស្ស​ប្រុស​ម្នាក់នេះ​ ល្អ​ពេក​ហើយ ដែលជា​បងប្រុស​ដ៏​ល្អ ប្អូនថ្លៃ​ដ៏​ល្អ ស្វាមី និង​ប៉ា​ដ៏​ល្អ​ កូនប្រសារ​ដ៏​ល្អ​ អរគុណ​ដែល​ចូលមកក្នុង​គ្រួសារ​របស់​នាង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី សុខ សីឡា​លីន បាន​បន្តថា​ គ្រប់ពេល​គាត់​តែងតែ​ជា​ជំហរ​ដោះស្រាយ​ឲ្យកម្លាំង​ចិត្ត ​មិន​ថា​គ្រួសារ​មាន​បញ្ហា​ធំ ​ឬ​រឿងរ៉ាវ​អ្វី​ គាត់​មិនដែល​ស្តីបន្ទោ​ស​ មិន​ខឹងសំបារ ​យល់យោគ​ហើយឲ្យ​តម្លៃ គិតគូរ​ពី​គ្រួសារ​ណាស់​ រក​ដំណោះស្រាយ​ល្អៗ​ ឱបក្រសោប​រ៉ាប់រង​តែឯង ជា​ជំហរ​កូនប្រុស (​បញ្ជាក់​គ្រួសារ​បង្កើត​គាត់​ទៅ​នៅ​USA​អស់ហើយ​)​ ។​

សុខ សីឡា​លីន បន្ថែមទៀតថា​ សុំទោស​ដែល​រឿង​ខ្លះ​ គាត់​ត្រូវ​មក​ឈឺក្បាល​ និង​រ៉ាប់រង​ទាំង​គាត់​មិន​ដែល​រអ៊ូរទាំ មួយជីវិតនាងអស់​បារម្ភ​ពី​ប្អូនស្រី សុខ ស្រីល័ក្ខ ហើយ ​ព្រោះ​គាត់​នៅក្បែរ​មនុស្ស​ល្អ​ដូច​បង​ប្រុស Ruon Ouk (​ស្គាល់​គាត់​ជិត​២០​ឆ្នាំ​តាំងពី​មិនទាន់​ក្លាយជា​បងប្អូន​គឺ​ចរិត​គាត់​មិន​ប្រែប្រួល​ចិត្ត​ល្អ អំណត់​មនុស្ស​មានចំណេះ​ដឹង ​និង​ជា​មនុ​ស្សមាន​ហេតុផល )​។

ក្រៅពីនេះ សុខ សីឡាលីន ក៏បាន​បញ្ជាក់ពីសុខ​ភាពរបស់នាង និងក្រុមគ្រួសារល្អ​ជាធម្មតា ខណៈដែល​កំពុង​រង់ចាំ​ការយក​សំណាក​លើក​ទី​២​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម