Connect with us

ជីវិតកម្សាន្ដ

ជំងឺ​បាន​ធូរ​ស្រាល !​ ឌី​ជេ ក្តិ​ប ខំប្រឹង​ច្រៀង​រៀបរាប់​ដើម្បី​អរគុណ​គ្រូពេទ្យ​

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​រ៉េ​បលោក ចាន់ សំណាង​ហៅ​ឌី​ជេ ក្តិ​ប បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​ជំងឺ​ច្រើន ថ្ងៃ​មក​នោះ ​ពេលនេះ​អាការៈ​ជំងឺ​លោក​បាន​ធូរ​ស្រាល​ខ្លះ​ហើយ​។​នេះ​បើ​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី សាមីខ្លួន​។

ឌី​ជេ ក្តិ​ប បាន​បង្ហោះ​រូបភាព​ដោយ​ទឹកមុខ​ស្រស់ថ្លា​ថា​” អរុណ​សួស្តី​បងប្អូន​ខ្ញុំ​សង្ហា​ជាង​មុន​ទេ​អរគុណ​បងប្អូន​សម្រាប់​ក្តីបារម្ភ​រួម​នឹង​អរគុណ​ដល់​លោក គ្រូ​អ្នក​គ្រូពេទ្យ​ទាំងអស់​ដែល​បាន​មើលថែ​ខ្ញុំបាទ​ផង​ដែរ​។ ​ខ្ញុំ​ធូរ​ច្រើន​ហើយ​បងប្អូន​អរគុណ​អ្នក​ជួយ​គ្រប់​គ្នា។

ទន្ទឹមគ្នា​នៃ​ការបញ្ជាក់​ខាងលើ​នេះដែរ​ឌី​ជេ ក្តិ​ប ក៏​ស្រាប់តែ​បាន​បង្ហើរ​សំនៀង​ច្រៀង​រៀបរាប់​ពី​ការដឹងគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ទាំងអស់​ផងដែរ​ពិសេស​គ្រូពេទ្យ​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩​។

ក្រៅពីនេះ​ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ​ទូទាំងប្រទេស​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​និង​អនុវត្តន៍​វិធានការ​ណែ នាំ ៣​កុំ ៣​ការពារ។

គួរ​រម្លឹក​ថា ​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​មានការ​សង្ស័យ​និង​ចុះផ្សាយ​ដោយ​ដកស្រង់​សំណេរ​របស់​ឌី​ជេ កណ្តុ​រ ដែល​បាន​លើក​ឡើង​ថា ​ឌី​ជេ ក្តិ​ប បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ក្រោយពេល​ធ្វើដំណើរ​ទៅដល់​ខេត្ត​សៀម​រាប​ ប៉ុន្តែ​ដំណឹង​នេះ​ត្រូវបាន​ឌី​ជេ ក្តិ​ប បានចេញ មុខ​បញ្ជាក់ថា​ខ្លួន​មិនទាន់​រកឃើញ​វិជ្ជមាន​កូ​វីដ​- ១ ៩​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលនោះ​តារាចម្រៀង​រ៉េ​ប​ឌី​ជេ ក្តិ​ប បាន​រៀបរាប់​ថា “​ខ្ញុំ​នៅ​មិនទាន់មាន​កូ​វិដ​នៅឡើយ​ទេ​បងប្អូន​។​អរគុណ​បងប្អូន​គ្រប់គ្នា​ដែល​បារម្ភ​។​ខ្ញុំ​យក​សំណាក​២​ដ ង​ហើយ​តែ​មិនទាន់មាន​កូ​វីដ​ទេ​គ្រា​តែ​សុខភាព​ខ្ញុំ​មាន​ការ​រលាក​សួត​ផង​អី​ផង​ប៉ុន្តែ​ក៏​នៅ​មិនដឹង​ច្បាស់​ដែរ​បងប្អូន​ឥឡូវ​កំពុង​សម្រាក​ព្យាបាល​តាមដាន​សុខ​ភាព​សិន​”៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម