Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា សម្តែងការអរគុណដែលក្រសួងកិច្ចការនារីផ្តល់តម្លៃដល់សកម្មភាពមនុស្សធម៌របស់ខ្លួន

បានផុស

នៅ

កុយ អេនណា ទទួលបានការកោតសរសើរពីក្រសួងកិច្ចការនារី ក្នុងបេសកកម្មដំណើរថ្មើរជើង ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្រោមយុទ្ធការ «ដើរដើម្បីក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» ដើម្បីរៃអង្គាសថវិកាជួយដល់ក្មេងៗ និងជនមានពិការភាពក្នុងមណ្ឌលខ្វះខាត ដែលទើបនឹងបញ្ចប់កាលពីកញ្ញាកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញារូបនេះ ក៏បានសម្តែងក្តីគោរពអរគុណចំពោះ ក្រសួងកិច្ចការនារី Ministry of Women’s Affairs of Cambodia ផងដែរ ដែលបានយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ខ្លួន ពិសេសគឺបានរួមចំណែកគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការរបស់នាង។

ជាមួយគ្នានេះ កុយ អេនណា ក៏បង្ហើបពីកម្មវិធីសប្បុរសធម៌ថ្មីមួយទៀត ដែលខ្លួននិងក្រុមការងារ គ្រោងនឹងរៀបចំឡើងឆាប់ៗផងដែរ ដោយគូសបញ្ជាក់ថា “ជួបគ្នាក្នុងក្តីសង្ឃឹមជាថ្មី ក្នុងកម្មវិធីសប្បុរសធម៌ និងការផ្តល់មូលនិធិជូនដល់កុមារ ឬជនមានពិការភាពនៅកម្ពុជា ដែលនាងខ្ញុំ រួមទាំងក្រុមការងារ នឹងរៀបចំឡើងនាពេលឆាប់ៗនេះ”។

បេសកកម្មដើរជាង ៣០០គីឡូម៉ែត្រ ពីភ្នំពេញទៅសៀមរាបនេះ គឺចាប់ចេញដំណើរតាំងពីថ្ងៃទី ០៤ខែកញ្ញាមកម្ល៉េះ ដោយ បវរកកញ្ញារូបស្រស់កម្ពុជារូបនេះ ប្រើពេល ១៩ថ្ងៃ ដើរឆ្លងកាត់រាជធានី-ខេត្តចំនួន ៥ ហើយបញ្ចប់គោលដៅដើររបស់ខ្លូននៅមុខប្រាសាទអង្គរវត្ត។ ខណៈគោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីរៃអង្គាសថវិកាជួយកុមារ ​និងជនពិការ​ក្នុងមណ្ឌលខ្វះខាត ហើយទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីសាធារណជនខ្មែរ។

យ៉ាងណា ក្រោយបិទបញ្ចប់បេសកកម្មដើរដោយថ្មើរជើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា ក៏បានរួមចំណែកផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្នុងទឹកដីខេត្តសៀមរាប និងផ្សព្វផ្សាយវប្បធម៌ផងដែរ តាមរយៈការបង្ហាញខ្លួនក្នុងឈុតប្រណិតរបស់ជាតិ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម