Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ពិន័យ​ក្រុម​ហ៊ុន​ Alibaba​ ជា​ប្រាក់​២.៧៥​ពាន់​លាន​ដុល្លារ​ពី​បទ​រំលោភ​ច្បាប់​ផ្តាច់​មុខ

បានផុស

នៅ

និយតករ​ចិន​បាន​ពិន័យ​ក្រុម​ហ៊ុន Alibaba Group Holding ជា​ទឹក​ប្រាក់​ច្រើន​ជាប់​កំណត់​ត្រា ២.៧៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​បទ​រំលោភ​លើច្បាប់​ផ្តាច់​មុខ និង​កំពុង​រំលោភ​លើ​គោល​ជំហរ​ទីផ្សារ​ ដែល​ជាការ​ពិន័យប្រឆាំង​នឹង​រំលោភ​លើ​ទំនុកចិត្ត​ខ្ពស់​បំផុត​មិន​ធ្លាប់​នៅ​ក្នុង​ប្រទេស។

ការ​ពិន័យ​​ដែល​ស្មើ​នឹង​ប្រហែល​៤%​នៃ​ចំណូល​របស់​ក្រុមហ៊ុន Alibaba ​កាល​ពី​ឆ្នាំ​២០១៩ បាន​កើត​មាន​ចំពេល​ការ​បង្ក្រាបដែល​អនុវត្ត​តាម​បទ​បញ្ញត្តិ​មិន​ធ្លាប់​មាន​​ទៅ​លើ​ក្រុម​ហ៊ុន​ផលិត​បច្ចេវិទ្យាក្នុង​ស្រុក​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោយ​​នេះ​​ដែល​ធ្វើ​ឲ្យ​មាន​ទម្ងន់​ទៅ​លើ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ត្រួត​ត្រា​ផ្នែក​ពាណិជ្ជកម្ម​របស់​ស្ថាបនិក Alibaba មហា​សេដ្ឋី​ Jack Ma ត្រូវ​បាន​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​ចិន​កាល​ពី​ចុង​ខែ​តុលា។

ចុង​ខែ​ធ្នូ រដ្ឋបាលរដ្ឋសម្រាប់​ច្បាប់​ទីផ្សារ​បស់​ចិន(SAMR)បានប្រកាស​ថា ខ្លួន​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​ក្រុម​ហ៊ុន​ដែល​រំលោភ​លើ​​​ទំ​នុក​ចិត្ត។ ចំណាត់​ការ​នេះ បន្ទាប់​​ពី​អាជ្ញាធរបាន​ផ្អាក​គម្រោង IPO ដែល​មាន​ទឹក​ប្រាក់​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ក្រុម​ហ៊ុន Ant Group ដែល​ជា​ក្រុម​ហិរញ្ញវត្ថុអ៊ិនធឺណេត​របស់ Alibaba។

SAMR បាន​និយាយ​នៅ​ថ្ងៃសៅរ៍​ថា បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​បាន​ចាប់ផ្តើម​កាល​ពី​ខែ​ធ្នូ ខ្លួន​បាន​សម្រេច​ចិត្ត​ថា ក្រុម​ហ៊ុន Alibaba បាន​កំពុង​រំលោភ​លើ​ទី​ផ្សារ​​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដោយ​រារាំង​ឈ្មួញ​​​របស់​ខ្លូន​ពី​ការ​ប្រើ​ប្រាស់​​ទម្រង់​ពាណិជ្ជកម្ម​តាម​អនឡាញ។

អង្គភាព​នេះនិយាយ​ថា ការ​ប្រព្រឹត្ត​នេះ​បាន​រំលោភ​លើ​ច្បាស់​​ផ្តាច់​មុខ​របស់ប្រទេស​ចិន​ដោយ​រារាំង​ចរាចរណ៍ទំនិញ​សេរី និង​រំលោភ​លើ​ផល​ប្រយោជន៍​អាជីវកម្ម​របស់​ឈ្មួញ។ SAMR បាន​បង្គាប់​ឲ្យ​ Alibaba ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​បាន​ម៉ត់​ចត់​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ផ្ទៃ​ក្នុង និង​ការពារ​សិទ្ធិ​អ្នក​ប្រើ​ប្រាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម