Connect with us

ព័ត៌មានអន្ដរជាតិ

ច្រើន​ណាស់​ យោធា​​មីយ៉ាន់ម៉ា​សម្លាប់​អ្នក​វ៉ា​ជាង​៨០​នាក់​ទៀត

បានផុស

នៅ

របប​យោធា​មីយ៉ាន់​បាន​សម្លាប់​អ្នក​តវ៉ា​គ្មាន​អាវុធ​ក្នុង​ដៃ​ច្រើន​ទៀត​ហើយ​ដោយ​​គ្រាន់​តែ​កាល​ពី​​ថ្ងៃ​​សុក្រ​កន្លង​ទៅ​នេះ​មនុស្ស​ជាង​៨០​នាក់​ត្រូវ​បាន​សម្លាប់។

​យោធា​មីយ៉ាន់ម៉ា​វាយ​ប្រហារ​នៅ​តំបន់ Bago ដែល​បាន​ក្លាយ​ជា​​ការ​វាយ​ប្រហារ​ស្លាប់​មនុស្ស​ច្រើន​បំផុត​លំដាប់​ទី​៣​ទៅ​លើ​អ្នក​តវ៉ា​ក្នុង​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ក្នុង​ស្រុក​របស់ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្សាយ​ថា​ ហោច​ណាស់មនុស្ស​​៦០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់ Bago ដែល​ជាការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​​​ទៅ​លើ​​អ្នក​តវ៉ា​ស្លូត​ត្រង់​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​ អ្នក​ស្រុក​បាន​និយាយ​ថា មនុស្ស​ប្រហែល​​ជាង​៨០​នាក់​ត្រូវ​បាន​សម្លាប់នៅ​​តំបន់​នេះ។

មែន​ទែន​ទៅ ចំនួន​អ្នក​ស្លាប់​នៅ​មាន​ការ​កើន​ឡើង​ច្រើន​ទៀត ប៉ុន្តែ​មាន​ការ​លំបាក​ក្នុង​ការ​ស្រង់​ទិន្នន័យ។ កម្លាំង​សន្តិសុខបាន​បាញ់​អាវុធ​គ្រាប់​ពិត បំផ្ទុះ​គ្រាប់​បែក និង​មាន​ទាំង​បាញ់​អាវុធ​ឆ្ងាយ​ដែល​ជា​ប្រភេទ​គ្រាប់​ត្បាល់​ផ្លោង​ពី​ចម្ងាយ​ថែម​ទៀត។

តំបន់​៣​កន្លែង​ដែល​រក​ការ​វាយ​ប្រហារ​ខ្លាំង​ដែរ​នៅ​សប្តាហ៍​នេះ​គឺ Shinsawpu, Hmawkan និង​ Nantawyar ដែល​​ជា​តំបន់​​​​ភាគ​ខាង​ជើង​ទី​ក្រុង​សេដ្ឋកិច្ច​យ៉ាំងហ្គោន។ ការ​វាយ​ប្រហារមាន​ទាំង​ការ​​ទម្លាយ​របាំង​ផ្លូវ​ដែល​ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ដាក់​បាវ​ខ្សាច់ និង​វត្ថុ​ផ្សេងៗ​ដើម្បី​រារាំង​រថយន្ត​យោធា។

កម្លាំង​សន្តិសុខ​បាន​សម្លាប់​អ្នក​តវ៉ា​ជា​ច្រើន​នៅ​ទី​ប្រជុំ​ជន Kalay និង​តំបន់ Taze។ កំឡុង​ការ​វាយ​ប្រហារ ប៉ូលិស និង​ទាហាន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រើ​អាវុធធុន​ធ្ងន់ និង​ការ​បំផ្ទុះ​គ្រាប់​បែក។

តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) ដែល​បាន​កំពុង​កត់​ត្រា​ចំនួន​ជន​រង​គ្រោះ​បាត់់​បង់​ជីវិត​ និង​អ្នក​ជាប់​​ឃុំ​បាន​និយាយ​ថា មនុស្ស​​៦២​នាក់​ត្រូវ​បាន​បញ្ជាក់​ពី​ការ​ស្លាប់។

ដូច្នេះបាន​ធ្វើ​ឲ្យ​តួលេខ​​អ្នក​តវ៉ាបាន​បាត់​បង់​ជីវិត​កើន​ឡើង​ដល់​៦៨០​នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក។

អ្នក​រង​របួ​ស​ខ្លះ​ត្រូវ​បាន​យក​ចេញ​បាន ហើយ​តួលេខ​អ្នក​ស្លាប់​ច្បាស់​លាស់​​មិន​អាច​ត្រូវ​បាន​គេ​បញ្ជាក់​បាន​ឡើយ ពី​​ព្រោះ​​ទាំង​សកម្ម​ជន​ ក៏​ដូច​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​កំពុង​ត្រូវ​បាន​គំរាម​បាញ់​​សម្លាប់​ដែរ ប្រសិន​បើ​នៅ​តែជួយ​​ដល់អ្នក​តវ៉ា។

ចំនួន​អ្នក​ស្លាប់​ខាង​លើ​គឺ​ត្រូវ​បាន​គេ​ស្រង់​គិត​ត្រឹម​ថ្ងៃ​សុក្រ​ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍ អ្នក​ស្រុក​បាន​និយាយ​ថា ពួក​គេបាន​ឃើញ​សាក​សព​ជា​ច្រើន​នៅ​កន្លែង​បញ្ចុះ​សព​ Sin Phyu Kwin។

អ្នក​តវ៉ា​វ័យ​ក្មេង​ម្នាក់​និយាយ​ថា ៖«យើង​មិន​អាច​ប្រើ​រថយន្ត​ជួយ​សង្គ្រោះ​​បាន​ទេ​រយៈ​ពេល​១៥​ថ្ងៃ​ហើយ។ តាំង​ពី​ចុង​ខែ​មីនា​មក នៅ​ពេល​អ្នក​តវ៉ា​ត្រូវ​បាន​បាញ់​​ស្លាប់ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​យក​សាក​សព​ទៅ​ធ្វើ​បុណ្យ បន្ទាប់​ពី​ទាហាន​គ្រប់​គ្រង​​សព​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC & irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម