Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​​តវ៉ា​​មីយ៉ាន់ម៉ា​ត្រូវ​បាន​សម្លាប់​​​ដល់ជាង​៧០០​នាក់ហើយ

បានផុស

នៅ

សន្តិសុខ​ម្នាក់​បាន​របួស​ននៅ​​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ជិត​ធនាគារ​​ដែល​គ្រប់​គ្រង​ដោយ​យោធា​នៅ​ក្នុង​ទី​ក្រុង​ធំ​លំដាប់​ទី២​របស់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មេសា ខណៈ​តួ​លេខ​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ពី​ការ​បង្ក្រាប​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ដល់​ជាង​៧០០​នាក់​នៅ​ចុង​សប្តាហ៍​នេះ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ចលាចល​ដ៏​ធ្ងន់ធ្ងរ​ ចាប់​តាំង​ពី​យោធា​បាន​បណ្តេញ​​មេ​ដឹក​នាំ​ស៊ីវិល​លោកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាខា​​​ធំបំផុត​របស់​ធនាគារ​ Myawaddy Bank នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ​បាន​ក្លាយ​ជា​គោលដៅ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ និង​មាន​សន្តិសុខ​ម្នាក់​បាន​របួស​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​វាយ​ប្រហារ​នោះ។ នេះ​ជា​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។ មាន​វត្តមាន​កម្លាំង​សន្តិសុខ​យ៉ាង​ច្រើន​បាន​បង្ហាញ​ខ្លួននៅតំបន់​នោះ បន្ទាប់​ពី​មាន​ការ​ផ្ទុះ។

ធនាគារជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជំនួញ​ដែល​គ្រប់​គ្រង​ដោយ​យោធា​ដែល​បាន​ប្រឈម​នឹង​សម្ពាធ​ធ្វើ​ពហិការ ចាប់​តាំង​ពី​រដ្ឋប្រហារ ដោយ​អតិថិជន​ជា​ច្រើន​បាន​ទាមទារ​ដក​ប្រាក​របស់​របស់​ពួក​គេ។

ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ថ្ងៃ​​បង្ហូរ​ឈាម​ខ្លាំង​​។ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​អ្នក​ឃ្លាំ​មើល​ក្នុង​ស្រុក​មួយ​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​បាន​បាញ់​សម្លាប់​បន្ថែម​ទៀត និង​​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ចំនួន​៨២​នាក់ត្រូវ​បាន​សម្លាប់​​ក្នុង​ថ្ងៃ​​សុក្រ នៅ​តំបន់ Bago ដែល​មាន​ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​ទី​ក្រុង​យ៉ាំងហ្គោន។

មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា វា​បាន​ក្លាយ​ជា​ថ្ងៃ​ថ្លុក​ឈាម​នៅតំបន់​ Bago ជា​កន្លែង​ដែល​មាន​គេ​និយាយ​ថា អ្នក​របួស​គ្មាន​គេ​ព្យាបាល​ថែម​ទៀត។

សរុប​ទៅ សមាគម​ជំនួយ​អ្នក​ទោស​នយោបាយបាន​បញ្ជាក់​ថា ជន​ស៊ីវិល​៧០១​នាក់​ត្រូវ​បាន​​សម្លាប់​ចាប់​តាំង​ពី​រដ្ឋ​ប្រហា​រមក។

បើ​តាម​អ្នក​នាំពាក្យ​របស់​របប​យោធា​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា របប​យោធា​មាន​តួលេខ​អ្នក​ស្លាប់​ទាប​ជាង​២៤៨​នាក់​ប៉ុណ្ណោះ។

ទោះ​បី​ជា​ពោរពេញ​ដោយ​ថ្លុក​ឈាម ក៏​អ្នក​តវ៉ា​មិន​រុញ​រា​ក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ស្ទើរ​ទូទាំង​ប្រទេស​ឡើយ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ក្រុម​និស្សិត​ និង​សាស្ត្រចារ្យ​នៅ​សាកលវិទ្យាល័យ​បាន​នាំ​គ្នា​ដើរ​ហែ​​ក្បួន​តាម​ផ្លូវ​ទី​ក្រុង​យ៉ាំងហ្គោន និងទី​ក្រុងម៉ៃទីឡា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ការ​ដង្ហែ​​​ក្បួន​នេះ ​អ្នក​ខ្លះ​បាន​កាន់​​ផ្កា​ Eugenia ដែល​ជា​និម្មិត​រូប​នៃ​ជ័យជម្នះ។

ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន អ្នក​តវ៉ា​បាន​កាន់បដា​ដែល​សរសេរ​ថា «យើង​នឹងទទួលបាន​​​ជ័យជម្នះ។ យើង​នឹង​ឈ្នះ»។

អ្នក​តវ៉ា​នៅ​ទី​ក្រុងម៉ុន្នីវ៉ា​បាន​សរសេរ​សារ​​នយោបាយថា «យើង​ត្រូវ​តែ​ឈ្នះ» និង​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ជួយ​អន្តរាគមន៍​​​ដើម្បី​ជួយ​ការពារ​ពួក​គេ​ពី​​​ការ​បង្ក្រាប​ពោរពេញ​ដោយ​បង្ហូរឈាម។​

ការ​កាត់​ទោស​ប្រហារ​ជីវិតវិល​ត្រឡប់​មក​វិញ

ភាព​វឹក​វរ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ភាគ​ខាង​ជើង​ទី​ប្រជុំជន Tamu ដែល​នៅ​ជិត​ព្រំ​ប្រទល់​ប្រទេសឥណ្ឌា ដែល​អ្នក​តវ៉ា​បាន​វាយ​បកវិញ​នៅ​ពេល​ទាហាន​បាន​ព្យាយាម​វ៉ៃ​បែក​របាំង​ដែល​រារាង​កម្លាំង​សន្តិសុខ​របស់​របប​យោធា។

អ្នក​ស្រុក​និយាយ​ថា ជន​ស៊ីវិល​២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ទាហាន​បាញ់​រះ ហើយ​អ្នក​តវ៉ា​បាន​វាយ​បក​វិញ​ដោយ​បាន​បំផ្ទុះ​គ្រាប់​បែក​បណ្តាល​ឲ្យ​រថយន្ត​ទាហាន​ក្រឡាប់ និង​សម្លាប់​ទាហាន​១២​នាក់។

អ្នក​ស្រុក​និយាយ​ថា ៖«អ្នក​ភូមិ​ខ្លះ​កំពុង​លាក់​ខ្លួន។ យើង​ភ័យ​ខ្លាច​ថា ប្រជាជន​ទទួល​រង​ការ​សង​សឹក»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ថា មនុស្ស​១៩​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​​ពី​បទប្លន់ និង​ឃាតកម្មដោយ​​តុលាការ​យោធា ក្នុង​ចំណោម​ពួក​គេ​​​​១៧​នាក់​​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ។

លោក Phil Robertson អនុប្រធាន​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​អាស៊ី​បាន​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​អនុវត្ត​​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​ទៅ​នេះ។

លោក​ថា ៖«វា​បង្ហាញ​ថា យោធា​បាន​ត្រៀម​ខ្លួន​វិល​ទៅ​រក​ពេល​វេលា​មួយ​នៅ​ពេល​មីយ៉ាន់ម៉ា​សម្លាប់​ប្រជា​ជន»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម