Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាស់ការណ៍! ពូទីន នឹងមិនមកចូលរួមប្រជុំអាស៊ាន ទេ

បានផុស

នៅ

កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហើបព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលអំពីបំណងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចង់មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង គូឡាឡាំពួ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ខែតុលា។ នេះបើតាមការផ្សាយរបស់ Bernama

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ពេលនេះព័ត៌មានច្បាស់ការណ៍ហើយ គឺថា មេដឹកនាំវិមានក្រឹមឡាំងនឹងមិនមកចូលរួមទេ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីរុស្ស៊ី អាឡិចសាន់ឌើ ណូវ៉ាក់ នឹងមកជាតំណាងលោកពូទីន។ 

ថ្លែងក្នុងសន្និសីទកាសែតជាមួយនិពន្ធនាយកសារព័ត៌មានជាតិនិងអន្តរជាតិនៅទីក្រុង Putrajaya ​កាលពីថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ លោកអាន់វ៉ាបានឲ្យដឹងថា៖ «លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ហើយថា លោកនឹងមិនអញ្ជើញមកទេ ប៉ុន្តែលោកកំពុងពិនិត្យមើលលទ្ធភាពក្នុងការ អញ្ជើញមកនៅឆ្នាំបន្ទាប់។ លោកនឹងត្រូវតំណាងដោយឧបនាយករដ្ឋមន្ត្រី សម្រាប់កិច្ចប្រជុំកំពូលនេះ»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Reuters)

សូមជម្រាបជាថ្មី កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ ក៏ដូចជាដៃគូសន្ទនាសំខាន់ៗ រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងឥណ្ឌា។

ការឆបោកតាមអនឡាញឆ្លងដែន នឹងក្លាយជាប្រធានបទពិភាក្សាដ៏សំខាន់មួយ ខណៈមេដឹកនាំអាស៊ានមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើង។

លោក អាន់វ៉ា ក៏គ្រោងរៀបចំកិច្ចពិភាក្សាទ្វេភាគីផងដែរជាមួយមេដឹកនាំផ្សេងៗ ទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងមនុស្សធម៌ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។

ក្នុងអំឡុងពេលនោះដែរ បើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan, លោក ត្រាំ នឹងធ្វើជាអធិបតីដោយផ្ទាល់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម