ក្រោយមានអ្នកឆ្លងច្រើនជាងគេលេខ ២ ឥណ្ឌា ហាមឃាត់ការនាំចេញថ្នាំព្យាបាលកូវីដចាក់តាមស៊ីរ៉ូម Remdesivir
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រោយមានអ្នកឆ្លងច្រើនជាងគេលេខ ២ ឥណ្ឌា ហាមឃាត់ការនាំចេញថ្នាំព្យាបាលកូវីដចាក់តាមស៊ីរ៉ូម Remdesivir

បានផុស

នៅ

ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញថ្នាំ Remdesivir ដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ ១៩ ចាក់តាមស៊ីរ៉ូម ខណៈដែលប្រទេសនេះបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃជាកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចាត់វិធានការនេះ ចំពេលដែលមានការកើនឡើងនូវតម្រូវការនៃការចាក់ថ្នាំនេះចូលក្នុងស៊ីរ៉ូមភ្លាមៗ ខណៈកំពុងប្រឈមកង្វះវ៉ាក់សាំង រួមជាមួយនឹងករណីឆ្លងកើនលើសប្រទេសប្រេស៊ីល ឈរនៅលំដាប់ទី ២ ។

ក្រុមហ៊ុនឥណ្ឌាចំនួន ៧ បានផលិតថ្នាំ Remdesivir ក្រោមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណស្ម័គ្រចិត្តជាមួយក្រុមហ៊ុន Gilead Science ។ ពួកគេមានសមត្ថភាពផលិតឱសថនេះប្រហែល ៣.៩ លានក្នុងមួយខែ ។

រដ្ឋាភិបាលឥណ្ឌាក៏កំពុងចាត់វិធានការដើម្បីទប់ស្កាត់ការលួច និងការធ្វើទីផ្សារថ្នាំងងឹត ហើយកំពុងពង្រីកការផលិតថ្នាំនេះផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣,៥២៧,៧១៧ ករណី និងមានអ្នកស្លាប់ចំនួន ១៧០,២០៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ ឥណ្ឌាឡើង​លេខ ​២ លើ​ប្រេស៊ីល​ជា​ប្រទេស​ឆ្លង​កូវីដ​-​១៩​ ធ្ងន់​ធ្ងរ​បំផុត​ក្នុង​លោក

ចុចអាន ៖ ហានិភ័យហើយ! ប្រទេសផលិត វ៉ាក់សាំង ធំជាងគេបំផុតលើពិភពលោកកំពុងកង្វះខាតចាក់ដល់ប្រជាជនខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៨ នាទី មុន

តារាចម្រៀង វណ្ណា ស័ក្ត៖ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ែខ្ញុំអី!

កូវីដ-១៩១៧ នាទី មុន

មិន​ថា​ភ្លៀងខ្យល់​យ៉ាងណា​ក៏កម្លាំង​អាវុធហត្ថ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តែ​ទន់ភ្លន់​ ចំពោះ​វិធាន​ការបិទ​ខ្ទប់​តំបន់​ក្រហម​និង​លឿងទុំ​​

ព័ត៌មានខ្លីៗ២១ នាទី មុន

លោកយាយ ណយ សំណាង ឆ្លងកូវីដ ដកដង្ហើមស្ទើរមិនដល់គ្នាក្នុងឡានពេទ្យ

កូវីដ-១៩៣៦ នាទី មុន

អាណិតអាណាស់! លោកយាយ ណយ សំណាង កំពុងសង្គ្រោះបន្ទាន់ក្រោយឆ្លងកូវីដ

កូវីដ-១៩៣៦ នាទី មុន

បណ្ដុះបណ្ដាល​គ្រូ​បង្គោល​អំពី​នីតិវិធី​នៃ​ការបើក​ផ្តល់​សាច់ប្រាក់​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​កូវីដ​១៩​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services