Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

បានផុស

នៅ

មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែងរបស់ប្រទេសមីយ៉ាន់ម៉ារូបនេះត្រូវបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋថ្មីមួយទៀតនៅថ្ងៃចន្ទ ទី១២ ខែមេសា នេះ ។

លោក Min Min Soe បានប្រាប់ AFP ថា “លោកស្រីត្រូវបានចោទប្រកាន់ករណីទី ៦ រួមទាំងការចោទប្រកាន់ ៥ ករណីកាលពីពេលកន្លងមកនៅទីក្រុងណៃពិដោ និងមួយករណីនៅទីក្រុងយ៉ាំងហ្គោន ។ ការចោទប្រកាន់ចុងក្រោយនេះគឺស្ថិតនៅក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Min Min Soe បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី បានស្នើទៅតុលាការនៅថ្ងៃចន្ទនេះដើម្បីអនុញ្ញាតឲ្យជួបមេធាវីរបស់លោកស្រីដោយផ្ទាល់ នៅពេលដែលលោកស្រីប្រឈមមុខនឹងការចោទប្រកាន់ដែលបានប្តឹងនាពេលកន្លងមក ចាប់តាំងពីលោកស្រីត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។

លោក Min Min Soe បានបន្តថា លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំងក្នុងផ្ទះនៅក្នុងទីក្រុងណៃពិដោ ហាក់ដូចជាមានសុខភាពល្អ ប៉ុន្តែវាមិនច្បាស់ទេថា តើលោកស្រីមានគំនិតណាមួយអំពីភាពវឹកវរដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលពីរខែកន្លងមកនេះ ។

ការចោទប្រកាន់មួយផ្សេងទៀតដែលលោកស្រីប្រឈមមុខគឺការរំលោភលើការសម្ងាត់ផ្លូវការនៃសម័យអាណានិគម ។ ការផ្តន្ទាទោសអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំ ។

គួរបញ្ជាក់ថា ករណីផ្សេងទៀតដែលលោកស្រីត្រូវបានចោទប្រកាន់រួមមានពីបទរំលោភលើពិធីសារការពារជំងឺកូវីដ ១៩ នាំចេញ នាំចូលវិទ្យុទំនាក់ទំនង (អាយកូម) ដោយខុសច្បាប់ និងត្រូវបានក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចចោទប្រកាន់ពីបទអំពើពុករលួយ និងទទួលសំណូកជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឡើងតុលាការម្សិលមិញរួច លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ករណីទី ៥

ចុចអាន ៖ មេធាវីបញ្ជាក់ពីស្ថានភាព និងទីតាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈឡើងតុលាការថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម