ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស៣០នាក់នៅក្នុងការប៉ះទង្គិចគ្នាក្បែរព្រំដែនអាហ្វហ្គានីស្ថាន
យោធាប៉ាគីស្ថានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ថា យ៉ាងហោចណាស់ទាហានប៉ាគីស្ថានចំនួន៥នាក់ និងក្រុមសកម្មប្រយុទ្ធ២៥នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ជិតព្រំដែនជាមួយអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍ កងកម្លាំងសន្តិសុខបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធពីរក្រុមធំៗនៅក្នុងស្រុក Waziristan ភាគខាងជើង និងស្រុក Kurram កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធ១៥នាក់ ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់ត្រូវបានសម្លាប់នៅស្រុក Waziristan ខណៈដែល១០នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅស្រុក Kurram ក្នុងអំឡុងពេលដែលពួកគេប៉ុនប៉ងជ្រៀតចូលព្រំដែន។
ទាហានប៉ាគីស្ថាន៥នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះដែរ ហើយអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវរកឃើញនៅលើសាកសពក្រុមសកម្មប្រយុទ្ធដែលបានស្លាប់។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងចំពេលមានការកើនឡើងនៃសកម្មភាពសកម្មប្រយុទ្ធនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលកងកម្លាំងសន្តិសុខបានបង្កើនប្រតិបត្តិការបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ទៅលើបុគ្គលិកយោធា និងប៉ូលិស។ ការវាយប្រហារជាច្រើនត្រូវបានអះអាងដោយក្រុម Tehreek-e-Taliban Pakistan (TTP) ដែលបានបង្កើនយុទ្ធនាការរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


