Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ជិត១ពាន់ករណី ៣ថ្ងៃជាប់គ្នា

បានផុស

នៅ

នៅថ្ងៃអង្គារទី១៣ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ៩៦៥ករណី ដោយក្នុងនោះមាន៩ករណីជាការនាំចូល។

ការរកឃើញថ្ងៃនេះ បានធ្វើឲ្យប្រទេសថៃ មានអ្នកឆ្លងកូវីដជិត១ពាន់ករណី ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។

This image has an empty alt attribute; its file name is WireAP_b52e1ae0341d4568a5535dca6cc524b6_16x9_1600-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្សចំនួន៦៥៤នាក់ បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ ខណៈការធ្វើតេស្តសកម្មបានរកឃើញចំនួន៣០២ករណី។ 

ឥឡូវនេះ CCSA កំពុងផ្តោតសំខាន់ទៅលើខេត្ត ឈៀងម៉ៃ និងទីក្រុង បាងកក ដោយសារតែតួលេខឆ្លងនៅក្នុងចំណុចទាំងពីរនេះ បានកើនលើស១០០ករណីក្នុងមួយថ្ងៃ។

This image has an empty alt attribute; its file name is ak_thcov2_1204.jpg

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៣៤,៥៧៥ករណី។ មនុស្សចំនួន ២៨,២៨៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ឈៀងម៉ៃ ក្លាយជាតំបន់ប្រកាសអាសន្នពណ៌ក្រហម ដោយសារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម