ព័ត៌មានអន្ដរជាតិ
ប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
ចេញផ្សាយនាថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៥ សារព័ត៍មាន Khaosod បានឲ្យដឹងថា យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Natthapol Nakpanich ការគ្រោងដោះលែងអ្នកទោសសង្គ្រាមកម្ពុជា១៨នាក់នឹងដំណើរការបានលុះត្រាតែលក្ខខណ្ឌដែលបានព្រមព្រៀងចំនួនពីរក្នុងចំណោមបួនត្រូវបានបំពេញជាមុនសិន។

ប្រមុខការពារថៃរូបនេះ បានអះអាងថា របាយការណ៍អំពីការដោះលែងនៅថ្ងៃទី១២ខែវិច្ឆិកា គឺកើតចេញពីការសន្យារបស់កម្ពុជាក្នុងការបញ្ចប់ការបោសសម្អាតមីននៅត្រឹមកាលបរិច្ឆេទនោះ។ បន្ថែមពីនេះ លោក Natthapol បានសង្កត់ធ្ងន់ថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនឡើងវិញទេ រហូតដល់លក្ខខណ្ឌទាំងអស់ចំនួន៤ត្រូវបានបំពេញ រួមទាំងការសាងសង់របង និងការដោះស្រាយបញ្ហាប្រាសាទតាក្របី។
មុនការបញ្ជាក់របស់លោក Natthapol កាលពីព្រឹកថ្ងៃសុក្រនេះ លោក Sihasak Puangketkeow រដ្ឋមន្ត្រីការបរទេសថៃ នៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានដនមឿងក្នុងទីក្រុងបាងកក ក៏បានប្រកាសក្ដែងៗដែរថា គម្រោងដោះលែងទាហានកម្ពុជា១៨នាក់ ដែលឃុំខ្លួនក្នុងប្រទេសថៃ នឹងធ្វើឡើងនៅថ្ងៃទី១២ខែវិច្ឆិកា ហើយការដោះលែងនេះទៀតសោតមិនមែនមកពីសម្ពាធពីបរទេសណាមួយឡើយ ដោយបដិសេធរបាយការណ៍ដែលថា ការដោះលែងនេះអាចត្រូវបានផ្សាភ្ជាប់ទៅនឹងបញ្ហាពាណិជ្ជកម្ម ឬសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។ លោក Sihasak បានលើកឡើងថា ការដោះលែងនឹងបន្ត«ស្របតាមលក្ខខណ្ឌដែលកំណត់ដោយអាជ្ញាធរថៃ» ដែលរួមមាន ការដកអាវុធធុនធ្ងន់ និងការអនុញ្ញាតឲ្យថៃចូលទៅកាន់តំបន់បោសសម្អាតមីននៅតាមព្រំដែន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


