Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺម្នាក់ក្នុងចំណោម១០ នាក់បន្តរោគសញ្ញាកូវីដរយៈពេល ៨ ខែ ក្រោយជាសះស្បើយ

បានផុស

នៅ

អ្នកជំងឺកូវីដ-១៩ ដែលមានករណីស្រាលនៅតែមានរោគសញ្ញារយៈ ៨ ខែ ក្រោយការព្យាបាលសះស្បើយ។ នេះបើយោងតាមលទ្ធផលសិក្សាពីវិទ្យាស្ថាន Karolinska ប្រទេសស៊ុយអែត។

Cedars-Sinai Launches COVID-19 Recovery Program
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុគ្គលិកសុខាភិបាលម្នាក់ក្នុងចំណោម ១០ នាក់នៅតែអស់កម្លាំងឬបាត់បង់រសជាតិនិងក្លិនជាង ៣០ សប្តាហ៍ បន្ទាប់ពីចេញពីមន្ទីរពេទ្យទៅហើយក្ដី។

លើសពីនេះទៅទៀត ពួកគេរងជះឥទ្ធិពលអវិជ្ជមានដល់ការងារសង្គមឬជីវិតគ្រួសារ បណ្ដាលមកពីអាការទាំងនោះផងដែរ។

Breathless, weak, many patients seek help after COVID-19 recovery - The  Economic Times

នៅក្នុងការតាមដានលើកទី ៣ នាខែមករាឆ្នាំ ២០២១ បន្ទាប់ពីសិក្សា២លើករួចមកហើយកាលពីឆ្នាំ ២០២០ ក្រុមសា្រវជ្រាវស៊ុយអែតបានសិក្សាទៅលើបុគ្គលិកសុខាភិបាលចំនួន ៣២៣ នាក់ដែលមានជំងឺកូវីដ-១៩។

លទ្ធផលបង្ហាញថា អ្នកជំងឺដែលតេស្តវិជ្ជមានចំនួន ២៦% នៅតែបន្តរោគសញ្ញាយ៉ាងហោចណាស់ រយៈពេលជាងពីរខែទៀត ក្រោយចេញពីពេទ្យ។ រីឯអ្នកជំងឺចំនួន ២១.៤% ទៀតនិយាយថា រោគសញ្ញានៃជំងឺរបស់ពួកគេបន្តកើតមានបន្ទាប់ពីរយៈពេល ៤ ខែ និងសល់ ១៤.៩% រាយការណ៍ថា រោគសញ្ញារបស់ខ្លួននៅតែបន្តរហូតដល់ ៨ ខែក្រោយ។ ចំណែក ១១% និយាយថា រោគសញ្ញារបស់ពួកគេបានប៉ះពាល់ដល់ការងារសង្គមឬជីវិតរស់នៅក្នុងផ្ទះ។ ក្នុងនោះអាការដែលមានរយៈពេលយូរជាងគេគឺ ការបាត់បង់ក្លិន។

Coronavirus: Yes, you can get COVID-19 again with severe symptoms, finds a  new study | The Times of India

អ្នកស្រាវជ្រាវបានបញ្ជាក់ថា វត្តមាននៃរោគសញ្ញាបាត់បង់ក្លិននិងរសជាតិបណ្ដាលពីវីរុសកូវីដ-១៩  នៅតែបន្តរយៈពេលយូរពិតមែន ក្រោយពីការសិក្សាជាច្រើនលើក ប៉ុន្តែវាស្ថិតក្នុងក្នុងកម្រិតទាបប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Charlotte Thålin គ្រូពេទ្យឯកទេសសរីរាង្គនៃមន្ទីរពេទ្យ Danderyd ប្រទេសស៊ុយអែត និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាអស់កម្លាំងនិងបញ្ហាផ្លូវដង្ហើមតែងតែកើតមានជាទូទៅក្នុងចំណោមអ្នកជំងឺកូវីដ ប៉ុន្តែវាមិនមានប្រតិកម្មក្នុងកម្រិតដូចគ្នាទេ។ អ្នកខ្លះប្រទះនឹងការចុះខ្សោយលើការផ្តោតអារម្មណ៍ឬថយចុះការចងចាំ។ អ្នកខ្លះទៀតអស់កម្លាំង រងសម្ពាធខួរក្បាល ឬបញ្ហារាងកាយដូចជា ឈឺសាច់ដុំ ឈឺសន្លាក់ ញ័រទ្រូង ឬក្តៅខ្លួនរយៈពេលយូរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ការសិក្សា៖ ថ្នាំព្យាបាលជំងឺហឺតបង្ហាញប្រសិទ្ធភាពជាសះស្បើយរហ័សសម្រាប់អ្នកជំងឺកូវីដនៅផ្ទះ

ចុចអាន៖ ទទួលទាន​អាហារ​ប៉ុន្មាន​មុខ​នេះ​អាច​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ ហើយ​ជួយ​ទប់ស្កាត់​ហានិភ័យ​ឆ្លង​កូវីដ​ក៏​តិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម