Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អង់គ្លេសចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងទីបី Moderna

បានផុស

នៅ

ប្រទេសអង់គ្លេសបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Moderna នៅថ្ងៃអង្គារនេះ ហើយនឹងត្រូវប្រើនៅទីតាំងជាង ២០ កន្លែងនៅសប្តាហ៍នេះ ខណៈវាជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទី ៣ ដែលត្រូវប្រើក្នុងយុទ្ធនាការចាក់នៅចក្រភពអង់គ្លេស ។

មន្ត្រីសេវាសុខភាពជាតិ (NHS) បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Moderna នៅប្រទេសវែលស៍កាលពីសប្តាហ៍មុន ហើយបាននិយាយថាវានឹងត្រូវបានដាក់ពង្រាយនៅទូទាំងចក្រភពអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះសេវាសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីតាំងជាង ២០ កន្លែងរួមមានទាំងកីឡដ្ឋាន Madejski ក្នុងទីក្រុង Reading និងកីឡដ្ឋាន Sheffield Arena នឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងថ្មីបំផុតនេះ នៅពេល NHS បន្តពង្រីកយុទ្ធនាការចាក់វ៉ាក់សាំង” ។

គួររំឭកថា វ៉ាក់សាំងពីរផ្សេងទៀតដែលអង់គ្លេសកំពុងបើកយុទ្ធនាការចាក់រួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុម័តប្រើប្រាស់កាលពីដើមខែធ្នូ និងវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងប្រទេសរបស់ខ្លួនរួមជាមួយសាកលវិទ្យាល័យ Oxford ត្រូវបានអនុម័តប្រើប្រាស់កាលពីចុងខែធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ ក្ដីសង្ឃឹមសម្រាប់ប្រជាជនអាមេរិក! វ៉ាក់សាំង Moderna ផ្តល់ការការពារឆ្លងកូវីដរយៈពេលកន្លះឆ្នាំ

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម