ព័ត៌មានអន្ដរជាតិ
អនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក អានុទីន ឆានវីរៈគុល នាថ្ងៃសៅរ៍ទី១៥វិច្ឆិកានេះ ប្រទេសថៃបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍ក្រុងកូឡាឡាំពួរ រហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីនដែលបានធ្វើឲ្យទាហានថៃម្នាក់រងរបួស។

នាយករដ្ឋមន្ត្រីថៃ អានុទីន បានរៀបរាប់ថា លោកបានផ្តល់សារនេះក្នុងអំឡុងពេលហៅទូរសព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលមេដឹកនាំទាំងពីរបានជំរុញទីក្រុងបាងកកឲ្យបន្តរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥។
លោកអានុទីន បានបញ្ជាក់ថា ប្រទេសថៃនឹងមិនបន្តកិច្ចសហប្រតិបត្តិការក្រោមសេចក្តីថ្លែងការណ៍នោះទេ រហូតទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញមុខសុំទោសជាសាធារណៈចំពោះប្រជាជនថៃចំពោះហេតុការណ៍ជាន់មីនរបស់ទាហានថៃកាលពីពេលថ្មីៗនេះ។
លោកក៏បានសង្កត់ធ្ងន់ថា ប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន។
ទន្ទឹមនោះ លោកព្រមានថា ការបដិសេធរបស់កម្ពុជាក្នុងការទទួលស្គាល់កំហុសបានធ្វើឲ្យបាត់បង់ការជឿទុកចិត្តរបស់សាធារណជនក្នុងប្រទេសថៃ ហើយអាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលអនាគតកាន់តែពិបាក។
សូមជម្រាបថា ការលើកឡើងរបស់លោកអានុទីន បានធ្វើឡើងមួយថ្ងៃក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ២០២៥បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដោយលោកបានស្វាគមន៍តួនាទីដ៏សកម្មរបស់មហាអំណាចផុតលេខ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាមួយក្តីសង្ឃឹមថាកម្ពុជា-ថៃ នឹងឈានដល់ដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែន លោកអាន់វ៉ាបានបង្ហោះលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានដកកងទ័ពចេញពីព្រំដែនហើយ ស្របតាមវិធីសាស្រ្តដែលបានឯកភាពគ្នាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ដូច្នេះខ្ញុំសូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែលក៏បានទាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរ ដើម្បីធានាថា រាល់ការខ្វែងគំនិតគ្នាគឺត្រូវបានដោះស្រាយដោយរបៀបរៀបរយ ដើម្បីធានាបាននូវស្ថិរភាពនិងភាពសុខដុមរមនាក្នុងតំបន់»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


