ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បាញ់តបតគ្នាខ្លាំង បន្ទាប់ពីការចរចាសន្តិភាពបរាជ័យ
ទីភ្នាក់ងារព័ត៍មានរ៉យទ័រ បានរាយការណ៍ថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់តបតគ្នាយ៉ាងខ្លាំងឆ្លងកាត់ព្រំដែនរួមរបស់ពួកគេកាលពីយប់ថ្ងៃសុក្រទី៥ខែធ្នូឆ្នាំ២០២៥ ដែលជាការផ្ទុះឡើងនៃភាពតានតឹងចុងក្រោយបំផុតត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចរចាសន្តិភាពបានបញ្ចប់ដោយគ្មានការរីកចម្រើន។ មិនមានរបាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់ ឬរបួសនោះទេ។

អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថានលោក Zabihullah Mujahid បានចោទប្រកាន់កងកម្លាំងប៉ាគីស្ថានថាបានបើកការវាយប្រហារនៅស្រុក Spin Boldak នៃខេត្ត Kandahar ភាគខាងត្បូង។ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការអះអាងនេះ ដោយលោក Mosharraf Zaidi អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានប្រាប់ថា កងទ័ពអាហ្វហ្គានីស្ថានបានចូលរួមក្នុង «ការបាញ់ប្រហារដោយគ្មានការបង្កហេតុ» នៅតាមច្រកព្រំដែន Chaman។
លោក Zaidi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប៉ាគីស្ថាននៅតែមានការប្រុងប្រយ័ត្នពេញលេញ និងប្តេជ្ញាធានាបូរណភាពទឹកដីរបស់ខ្លួន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើង»។
ការបាញ់តបតគ្នានៅតាមព្រំដែននេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីការចរចាជុំចុងក្រោយ ដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកិច្ចប្រជុំមុនៗដែលរៀបចំដោយកាតា និងតួកគី បានបញ្ចប់ដោយគ្មានលទ្ធផលជាដុំកំភួន ប៉ុន្តែភាគីទាំងពីរបានយល់ព្រមរក្សាបទឈប់បាញ់ដ៏ផុយស្រួយមួយនេះ។
ចំណុចស្នូលនៃជម្លោះ គឺប៉ាគីស្ថានបានចោទប្រកាន់ថា ក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារជាច្រើនលើកនៅក្នុងទឹកដីរបស់ខ្លួន រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលពាក់ព័ន្ធនឹងពលរដ្ឋអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលក្រុងកាប៊ុលបានបដិសេធការចោទប្រកាន់នេះ ដោយទទូចថា ខ្លួនមិនអាចទទួលខុសត្រូវចំពោះការវាយប្រហារដែលកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាននោះទេ។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់ ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវក្នុងខែតុលា ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ វាជាការផ្ទុះឡើងនៃអំពើហិង្សាដ៏អាក្រក់បំផុតនៅតាមព្រំដែន ចាប់តាំងពីក្រុមតាលីបង់បានកាន់អំណាចនៅឆ្នាំ២០២១៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


