Connect with us

ព័ត៌មានអន្ដរជាតិ

តាម​ពិត! ថៃ​​ត្រៀម​ប្រេង​ទុកប្រើ​ដល់​ទៅ​៤៥​ថ្ងៃ​សម្រាប់​យោធា​រួចរាល់ មុន​​ឈ្លានពាន​កម្ពុជា

បានផុស

នៅ

ថៃបាន​បង្កើនទុនបម្រុងឥន្ធនៈតាមបណ្តោយព្រំដែនភាគខាងកើតរបស់ខ្លួន​​រួច​ស្រាប់​មក​ហើយ មុន​ផ្ទុះ​ជម្លោះ​ជាថ្មី​ម្ដង​ទៀត​​ជាមួយ​កម្ពុជា ដែល​នេះ​បង្ហាញ​​យ៉ាង​ច្បាស់​ថា ប្រទេស​មួយ​នេះ​ពិត​ជាចិញ្ចឹម​ចិត្ត​ និង​រៀបចំ​​លក្ខណៈ​​ឈ្លានពាន​​ទឹកដី​ខ្មែរ​ប្រាកដ​មែន ព្រម​ទាំង​បំផ្លាញ​បទ​ឈប់​បាញ់ដែល​ស្ថិត​ក្រោម​ការ​សម្របសម្រួល​ពី​​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក។

លោក Attapol Rerkpiboon (រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៍មាន The Standard លោក Attapol Rerkpiboon រដ្ឋមន្ត្រីក្រសួងថាមពល​ថៃ នា​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០២៥​នេះ​ បានអះអាង​​ថា ប្រទេសថៃបានបង្កើតឃ្លាំងស្តុកប្រេង«លើសពីតម្រូវការយោធា» ដោយ​បន្ថែម​ថា ការផ្គត់ផ្គង់គឺគ្រប់គ្រាន់ដើម្បីទ្រទ្រង់ប្រតិបត្តិការបន្ថែមទៀត ទោះ​ការប្រយុទ្ធគ្នា​បន្ត​កើនឡើង។ លោកបាន​បញ្ជាក់​ទៀត​ថា ក្រសួងបានសម្របសម្រួលដោយផ្ទាល់ជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុង​ការ​បង្កើត​​កន្លែង​ចាក់ប្រេងដែលមានសុវត្ថិភាព ​ខណៈ​ទុន​បម្រុង​​ប្រេង​នេះ​អាច​ប្រើប្រាស់​បាន​យ៉ាង​ហោច​ណាស់​៤៥​ថ្ងៃ។

សម្ដីនេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញថា ថៃ​បាន​ត្រៀម​ខ្លួន​ដើម្បី​ឈ្លាន​ពាន​ទឹក​កម្ពុជា បើ​ទោះ​ជា​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ព្យាយាម​រក្សា​បទ​ឈប់បាញ់ និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ​ក៏​ដោយ។

តួ​យ៉ាង​ដូច​ដែល​​សារព័ត៍មាន​ធំៗ​លើ​ពិភពលោក​មាន​ CNN, Reuters និង Al Jazeera ជា​ដើម សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​ថា ថៃជា​អ្នក​​​​បើក​ការ​វាយ​ប្រហារ​​មុន​មក​លើ​កម្ពុជា ដោយ​បំពាន​បទ​ឈប់​បាញ់​ដែល​ធ្លាប់​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​តុលា​កន្លង​ទៅ។

ទន្ទឹម​គ្នា​នេះដែរ បើ​ក្រឡេក​មើល​ថ្នាក់ដឹក​នាំ​ថៃ​វិញ នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន បាន​ប្រកាស​ថា រដ្ឋាភិបាល​ខ្លួន​លែង​ខ្វល់នឹង​ការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ទៀត​ហើយ និង​បាន​ច្រានចោលពីលទ្ធភាពនៃការចរចារកដំណោះស្រាយភ្លាមៗជាមួយកម្ពុជា។

សូម​ជម្រាប​ថា ក្រោយការវាយ​ប្រហាររបស់ថៃ កម្ពុជាបាន​ប្រកាន់យកជំហរមិនតបត ដើម្បីគោរពដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡំពួរនៅចុងខែតុលា និងកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្សេងៗ ដែលភាគីថៃ និងកម្ពុជា បាន​ឯកភាពគ្នា។ យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន​ សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជា ប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញ​ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាព​៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម