Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្ត ធ្លាប់ព្យាករថា បាងកក អាចលិចក្រោមទឹក នៅឆ្នាំ២០៥០

បានផុស

នៅ

ពីមួយឆ្នាំទៅមួយឆ្នាំ គ្រោះធម្មជាតិបានវាយប្រហារប្រទេសថៃ ខ្លាំងទៅៗជាពិសេសព្យុះនិងគ្រោះទឹកជំនន់តែម្តង ឈានដល់មានការព្យាករថា ទីក្រុងបាងកក នឹងលិចក្រោមទឹកក្នុងរយៈពេល២៥ឆ្នាំខាងមុខ។

ទឹកជំនន់នៅប្រទេសថៃ (រូបថត៖ Reuters)

តាមពិតទៅវាមិនមែនជារឿងថ្មីឡើយសម្រាប់ការព្យាករបែបនេះ ព្រោះថា អ្នកវិទ្យាសាស្រ្តបានព្រមានជាយូរមកហើយថា ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ បាងកក នឹងលិចចូលក្រោមទឹកនៅត្រឹមឆ្នាំ២០៥០ បើមិនចាត់វិធានការចាំបាច់ដើម្បីទប់ទល់ទេនោះ។

រម្លឹកទៅការស្រាវជ្រាវដែលផ្សាយដោយកាសែត Bangkok Post កាលពីខែវិច្ឆិកាឆ្នាំ២០១៩, ក្រុមអ្នកវិទ្យាសាស្រ្ត លើកឡើងថា រាជធានីបាងកក ប្រឈមមុខនឹងហានិភ័យទឹកជំនន់ធ្ងន់ធ្ងរពីការកើនឡើងនៃកម្រិតទឹកសមុទ្រនិងការស្រុតដី។

ទឹកជំនន់នៅប្រទេសថៃ (រូបថត៖ Reuters)

ការសិក្សាជាច្រើនបានបង្ហាញពីភាពងាយរងគ្រោះរបស់ទីក្រុងនេះ ដោយសារតែកម្ពស់ទាប និងការទាញយកទឹកក្រោមដី។ អ្នកជំនាញព្រមានថា បើគ្មានវិធានការចាំបាច់ទេ ផ្នែកធំៗអាចនឹងលិចទឹកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

លើសពីនេះ សម្រុតដីដោយសារការបូមទឹកក្រោមដីច្រើនពេក រួមផ្សំជាមួយនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រទូទាំងពិភពលោកពី ៣-៥មិល្លីម៉ែត្រជារៀងរាល់ឆ្នាំផងនោះ វាធ្វើឲ្យទឹកជំនន់នៅតំបន់ដីសណ្តទន្លេចៅប្រាយ៉ា កាន់តែធ្ងន់ធ្ងរទៅៗ។

ម្យ៉ាង កម្ពស់ជាមធ្យមរបស់ទីក្រុងបាងកកមានត្រឹមតែ ១.៥ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ដែលធ្វើឲ្យរាជធានីនៃប្រទេសថៃមួយនេះ ងាយនឹងរងគ្រោះខ្លាំងណាស់ ខណៈការបាត់បង់វាលទំនាបលិចទឹក និងខ្យល់មូសុងកាន់តែខ្លាំងឡើង បានបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម