Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលស្រមោល​មីយ៉ាន់ម៉ា​​​ថា​ បើ​អាស៊ាន​ចង់​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា​ ត្រូវ​មាន​ខ្លួនដែរ

បានផុស

នៅ

សមាគម​ប្រជា​ជាតិ​អាសីអាគ្នេយ៍​ (អាស៊ាន​) ត្រូវ​តែ​​​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ឯកភាព​ជាតិ (រដ្ឋាភិបាល​ស្រមោល​មីយ៉ា់ន់ម៉ា) ប្រសិន​បើ​ពួក​គេ​ចង់​ជួយ​ដោះ​ស្រាយ​វិបត្តិ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ១​កុម្ភៈ​មក ហើយ​ពួក​គេ​មិន​​គួរ​ទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា​​ឡើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ឯកភាពជាតិ។

សមាជិក​មេដឹក​នាំ​រដ្ឋាភិបាល​​ឯកភាព​ជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ាន​បាន​កំពុង​ព្យាយាម​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​បង្ហូរ​ឈាម​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ដោយ​ប្រជា​ធិបតេយ្យ​​ដែល​ដឹក​នាំ​​ដោយ​លោក​ស្រី អ៊ុងសាន ស៊ូជី។

របប​យោធា​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ឆន្ទៈ​​​តិច​តួច​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន ប៉ុន្តែ​​​គ្មាន​សញ្ញា​នៃ​ការ​ចង់​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ដែល​ពួក​គេ​បាន​បណ្តេញ​ចេញ​​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នាក់​បាន​និយាយ​កាល​ពី​​ថ្ងៃ​សៅរ៍​ថា ​នៅ​ក្នុងការ​វិវត្តដំបូង​សម្រាប់​​ការ​បង្កើត​ក្រុម​នេះ មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ាឧត្តម​សេនីយ៍ Min Aung Hlaing នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ឧត្តម​សេនីយ៍ Min Aung Hlaing

វា​នឹង​ក្លាយ​ជា​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ និង​ជួប​​​​មួយ​មេ​ដឹក​នាំ​​បរទេស​ជា​លើក​ដំបូង​របស់​មេ​ដឹក​នាំ​របប​យោធាមីយ៉ាន់ម៉ា ចាប់​តាំង​ពី​លោក​បាន​ដណ្តើម​យក​អំណាច។ របបយោធា​មីយ៉ាន់ម៉ា​មិន​បាន​និយាយ​​អ្វី​​ពាក់​ព័ន្ធ​នឹង​​​​កិច្ច​ប្រជុំ​អាស៊ាន​នៅ​​ឡើយ​ទេ។

លោក Moe Zaw Oo អនុ​រដ្ឋ​មន្ត្រីកិច្ច​ការបរទេស​របស់​រដ្ឋាភិបាលឯកភាព​ជាតិ (NUG)​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​បាន​និយាយ​ថា អាស៊ាន​មិន​គួរ​ទទួល​ស្គាល់​របប​យោធា​មីយ៉ាន់ម៉ា​ឡើយ។

លោក Moe Zaw Oo បាន​ប្រាប់ VOA ជាភាសាភូមា​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ៖«ប្រសិន​បើ​អាស៊ាន​​ពិចារណា​លើ​ចំណាត់​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​​​មីយ៉ាន់ម៉ា ខ្ញុំ​សូម​និយាយ​ថា ពួក​គេ​នឹង​មិន​ជោគជ័យ​ទេ ប្រសិនបើ​​គ្មាន​ការ​ពិភាក្សា​ជា​មួយ NUG ដែល​ត្រូវ​បាន​​គាំទ្រ​ដោយ​ប្រជា​ជន​ និង​ស្រប​ច្បាប់​ពេញ​លេញ»។

អ្នក​នយោបាយ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ រាប់​ទាំង​សមាជិក​សភា​​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ប្រការ​ពី​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​(NUG)​កាល​ពី​ថ្ងៃ​សុក្រ។ រដ្ឋាភិបាល​ស្រមោល​នេះ​រាប់​បញ្ចូល​ទាំង​លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​​ត្រូវ​បាន​ឃំ​ខ្លួន​​តាំង​ពី​រដ្ឋ​ប្រហារ ព្រម​ទាំង​មេ​ដឹក​នាំ​​​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​​ក្រុម​​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។

NUG បាន​​អំពាវ​នាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​​អន្តរជាតិ​​​ថា ជា​អាជ្ញាធរ​ស្រប​ច្បាប់ និងស្នើ​សុំ​ឲ្យ​មាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ជំនួស​កន្លែង​របស់​លោក Min Aung Hlaing។ 

«វា​ពិត​សំខាន់​ខ្លាំង​ណាស់​ដែល​របប​យោធា​មីយ៉ាន់​ម៉ា​មិន​ត្រូវ​បាន​ទទួល​ស្គាល់»។ លោក Moe Zaw Oo បាន​បញ្ជាក់​ និង​បន្ថែម​ថា រដ្ឋាភិបាល​ឯកភាព​ជាតិ​មិន​ទាន់​ត្រូវ​បាន​អញ្ជើញ​ទៅ​​ចូល​រួម​ប្រជុំ​អាស៊ាន​នៅ​ទី​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ឡើយ​ទេ។

យោង​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) បាន​ឲ្យ​ដឹង​ថា រហូត​ដល់​​ពេល​​នេះ កម្លាំង​សន្តិសុខ​មីយ៉ាន់​​ម៉ា​បាន​សម្លាប់​​មនុស្ស​៧៣០​នាក់​ហើយ​ពី​ការ​បង្ក្រាប​ដ៏​ឃោឃៅ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ ចាប់​តាំង​ពី​​​ថ្ងៃ​ទី​១កុម្ភៈ​ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស និង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​មហា​អំណាច​លោក​ខាង​លិច ក៏​ដូច​ជា​អង្គការ​សហ​ប្រជា​ជាតិ​ជា​ដើម​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៨ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម