Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់! ស្លាប់និងរបួសមនុស្សជាង១០០នាក់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅ អេហ្ស៊ីប

បានផុស

នៅ

មនុស្សចំនួន១១នាក់បានស្លាប់និង៩៨នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងនៅខេត្ត Qalyubia ភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

The train was travelling to the Nile Delta city of Mansoura from the Egyptian capital, Cairo [Mohamed Abd El Ghany/Ewuters]
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាញរថភ្លើងជាតិអេហ្ស៊ីបបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រថភ្លើងនេះកំពុងធ្វើដំណើរចេញពីទីក្រុងគែរ ឆ្ពោះទៅកាន់ទីក្រុង Mansoura នៅពេលទូចំនួន៤ បានធ្លាក់ចេញពីផ្លូវនៅម៉ោង១:៥៤នាទីរសៀល (ម៉ោងក្នុងស្រុក)។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអេហ្ស៊ីបបានជួបប្រទះសោកនាដកម្មផ្លូវដែកជាច្រើនលើក។

មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និងជិត២០០នាក់រងរបួសកាលពីខែមីនា នៅពេលរថភ្លើងពីរគ្រឿងបុកគ្នាជិតតំបន់ Tahta ចម្ងាយប្រហែល៤៤០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងគែរ។

This image has an empty alt attribute; its file name is 1a52dfc9-7b39-4e1b-a0b9-f7286db17bac_ab5eebf4-1024x683.jpg

កាលពីដើមសប្តាហ៍នេះ មនុស្សចំនួន១៥នាក់បានរងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿងទៀត រត់ធ្លាក់ផ្លូវនៅក្នុងខេត្ត Minya al-Qamh ភាគខាងជើង។

គ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសអេហ្ស៊ីបគឺក្នុងឆ្នាំ២០០២ នៅពេលមនុស្សជាង៣៧០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីមានអគ្គិភ័យកើតឡើងនៅក្នុងរថភ្លើងដែលកំពុងធ្វើដំណើរពីទីក្រុងគែរទៅភាគខាងត្បូងប្រទេសអេហ្ស៊ីប៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម