Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសដាក់មីស៊ីលទំនើបទើបអភិវឌ្ឍ ​Oreshnik ឲ្យប្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា មីស៊ីលរយៈចម្ងាយមធ្យម Oreshnik ដែលទើបតែអភិវឌ្ឍថ្មីៗ នឹងដាក់ចូលសមរភូមិប្រយុទ្ធនៅចុងឆ្នាំនេះ។

មីស៊ីល Oreshnik (រូបថត៖ Reuters)

តាមការផ្សាយរបស់ RT មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានថ្លែងក្នុងសុន្ទរកថាដ៏សំខាន់នៅក្រសួងការពារជាតិរុស្ស៊ីថា៖ «យើងមានមីស៊ីលនេះហើយ! យើងនឹងបន្តអភិវឌ្ឍហើយបង្កើនសមត្ថភាពរបស់វា។ Oreshnik រួមជាមួយអាវុធផ្សេងទៀត នឹងធានានូវសមភាពយុទ្ធសាស្ត្រ សន្តិសុខ និងជំហរសកលរបស់រុស្ស៊ីសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ»។

លោកប្រធានាធិបតីបញ្ជាក់ថា៖ «បច្ចេកវិទ្យាយោធាដ៏ទំនើបនេះ គឺជាគន្លឹះសំខាន់សម្រាប់សមត្ថភាពកំញើញនុយក្លេអ៊ែររបស់ជាតិ»។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

រម្លឹកទៅកាលពីចុងឆ្នាំមុន លោក ពូទីន អួតថា មីស៊ីល Oreshnik នេះគឺមានឥទ្ធិពលខ្លាំងប្រៀបបានទៅនឹងអាចម៍ផ្កាយ ហើយអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលនោះខ្លាំងកម្រិតណាក៏ដោយ។

យោងតាមលោកពូទីន, Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។

រុស្ស៊ី បានបាញ់មីស៊ីលនេះលើអ៊ុយក្រែនរួចមកហើយកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ពោលគឺវាយប្រហារទីក្រុង Dnipro ដោយបង្កជាការបំផ្លាញធំធេង ត្បិតកាលនោះ បំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម